
ក្រសួងការពារជាតិអ៊ុយក្រែន បាននិយាយកាលពីថ្ងៃចន្ទថា យោធារបស់ប្រទេសនេះ បានធ្វើឲ្យខូចខាតយ៉ាងធ្ងន់ធ្ងរលើប្រព័ន្ធការពារដែនអាកាសរុស្ស៊ី កាលពីខែមុននេះ។
ប្រទេសអ៊ុយក្រែន បាននិយាយថា នៅក្នុងខែមិថុនា ឆ្នាំ ២០២៤ ខ្លួនបានបំផ្លាញប្រព័ន្ធការពារដែនអាកាសចំនួន ៥៩ ដែលជាចំនួនសរុបប្រចាំខែខ្ពស់បំផុត គឺទីពីរបន្ទាប់ពី ៧៣ នៅក្នុងខែកក្កដាឆ្នាំ ២០២៣ ចាប់តាំងពីសង្រ្គាម បានចាប់ផ្តើម។
តួលេខកាលពីខែមុន គឺជាការកើនឡើងគួរឲ្យកត់សម្គាល់ពីចំនួន៣៥ នៅក្នុងខែឧសភា។ វាកើតឡើងនៅពេលដែលអ៊ុយក្រែន បានផ្តល់អាទិភាពក្នុងការបាញ់ទម្លាក់ប្រព័ន្ធការពារ S-300 និង S-400s របស់រុស្ស៊ី ជាពិសេស នៅតំបន់គ្រីម៉េ ជាមួយនឹងអាវុធរយៈចម្ងាយឆ្ងាយ។
សារព័ត៌មាន Business Insider មិនអាចផ្ទៀងផ្ទាត់ដោយឯករាជ្យលើការអះអាងនេះទេ ប៉ុន្តែអ្នកជំនាញបានចងក្រងឯកសារអំពីការកើនឡើងនៃការផ្តោតអារម្មណ៍លើការកម្ទេចប្រព័ន្ធការពារដែនអាកាសរបស់ សត្រូវ។