អង់គ្លេស និង​អាមេរិក​រួមគ្នា​ល្បាតនៅ​អាកាសយានដ្ឋាន​កា​ប៊ុល ខណៈ​ក្រុម​តា​លី​បង់​ឃ្លាំមើល​ហ្វូង​មនុស្ស​

2021/08/23 12:40:40 pm        928

​អាហ្វហ្គានីស្ថាន៖ ក្រសួងការពារជាតិ​ច​ក្រ​ភព​អង់គ្លេស​បាន​បញ្ចេញ​វីដេអូ​ បង្ហាញ​ពី​កងកម្លាំង​អង់គ្លេស​ និង​អាមេរិក​កំពុង​ធ្វើ​ការ​រួមគ្នា ​ដើម្បី​រក្សា​សន្តិសុខ​នៅ​អាកាសយានដ្ឋាន​កា​ប៊ុល និង​ជួយ​ឱ្យ​ការ​ជម្លៀស​ចេញ​បន្ត​ដោយ​សុវត្ថិភាព​។ ​កងទ័ព​ត្រូវ​បាន​គេ​មើល​ឃើញ​កំពុង​ដើរ​ល្បាត ​នៅ​ជុំវិញ​បរិវេណ​អាកាសយានដ្ឋាន​កាលពី​ថ្ងៃអាទិត្យ ខណៈ​ហ្វូងមនុស្ស​អា​ហ្វ​ហ្គា​នី​ស្ថាន​បាន​រង់ចាំ​កកកុញ​ នៅ​ខាង​ក្រៅរបង​ព្រលានយន្តហោះ​។​

​កងកម្លាំងប្រដាប់អាវុធ​ចក្រភព​អង់គ្លេស​ បាន​ជួយ​ក្នុង​ការ​ជម្លៀស​ប្រជាជន​អាហ្វហ្គានីស្ថាន ​ដែល​មាន​សិទ្ធិ​ផ្លាស់ប្ដូរ​ទីលំនៅ​ទៅ​ចក្រភព​អង់គ្លេស​ ក្រោម​គោលនយោបាយ​ការ​ផ្លាស់ប្តូរ​ទីលំនៅ ​និង​ជំនួយ​អា​ហ្វ​ហ្គា​នី​ស្ថាន នេះ​បើ​យោង​តាម​ក្រសួងការពារជាតិ​ចក្រភព​អង់គ្លេស​។ ​ក្រសួង​ខាងលើ​ក៏បាន​បញ្ចេញ​រូបភាព​ជនភៀសខ្លួន​អា​ហ្វ​ហ្គា​នី​ស្ថាន ​ដែល​ហត់នឿយ​នៅ​ពេញ​ណែន​ខាងក្នុង​យន្តហោះ C-17 របស់​កងទ័ពអាកាស Royal Air Force C-17 ផង​ដែរ​។ ទូរ​ទស្សន៍ Sky News បាន​រាយការណ៍​កាលពី​ថ្ងៃអាទិត្យ​ថា ​ពួក​តា​លី​បង់​កំពុង​សហការ​ជាមួយ​កងកម្លាំង​ទាហាន​ឆ័​ត្រ​យោង​អង់គ្លេស​ ខណៈ​ដែល​ពួកគេ​ត្រួតពិនិត្យ​មើល​អ្នក​ជម្លៀស​ ដែល​មាន​សិទ្ធិ​នៅ​អាកាសយានដ្ឋាន​កា​ប៊ុល​។​

​វីដេអូ​បង្ហាញ​ពី​យុទ្ធ​ជនតា​លី​បង់​ឈរ​នៅ​ពីលើ​ទូ​កុងតឺន័រ ​ដែល​កម្លាំង​អង់គ្លេស​ប្រើ​ជា​របាំង​នៅ​តំបន់​ត្រួតពិនិត្យ​បណ្ដោះអាសន្ន​ នៅ​ខាងក្រៅ​ព្រលានយន្តហោះ​។​ ​ទោះបី​ពួក​តា​លី​បង់​បាន​សន្យា​ថា​ នឹង​លើកលែងទោស​ដល់​អ្នក​ដែល​បាន​ធ្វើ​ការ​ឲ្យ​អាមេរិក​ ឬ​សម្ព័ន្ធ​ណា​តូយ៉ាងណាក៏ដោយ ប៉ុន្តែ​នៅ​តែ​មាន​របាយការណ៍​នៅ​ពេល​ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​នេះ​ថា ពួក​តា​លី​បង់​កំពុង​តាម​ប្រមាញ់​រក​អតីត​សត្រូវ​របស់​ពួកគេ​។ ថ្លែង​ទៅកាន់​ទូរទស្សន៍ Sky News បុរស​ម្នាក់​បាន​និយាយ​ថា ​ពួក​សកម្ម​ប្រយុទ្ធ​កំពុង​វាយដំ​មនុស្ស​ដោយ​កាំភ្លើង និង​របស់​ស្អី​ក៏​មាន​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm        7
លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm        13
អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm        19

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់

2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm
​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm
​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm