បាតុករប្រឆាំងរដ្ឋាភិបាល ប៉ះទង្គិចជាមួយនគរបាលនៅក្នុងរដ្ឋធានីណៃរ៉ូប៊ី ប្រទេសកេនយ៉ា

2024/07/03 01:54:16 am        119

ក្រុមនគរបាលបង្រ្កាបកុបកម្មកេនយ៉ា បានបាញ់ឧស្ម័នបង្ហូរទឹកភ្នែកនៅលើហ្វូងបាតុករនៅទីក្រុងណៃរ៉ូប៊ី នាថ្ងៃអង្គារនេះ ក្នុងនោះក្រុមសកម្មជនមួយចំនួន ត្រូវបានចាប់ខ្លួន ហើយបាតុករយ៉ាងហោច ២នាក់ បានរងរបួស ។

ស្រ្តីម្នាក់ ត្រូវបានគេផ្តល់ទឹក ពេលដែលនាងអង្គុយលើចិញ្ចើមផ្លូវ ហូរឈាមពីក្បាល ខណៈដែលអ្នកនៅជុំវិញព្យាយាមជូតឈាមឲ្យនាង ។ ចំណែកបុរសម្នាក់ ត្រូវបានគេសែងដោយក្រុមបាតុករទៅកាន់រថយន្តគិលានសង្រ្គោះ ។

បាតុកម្ម បានផ្ទុះឡើងនៅតាមទីក្រុងជាច្រើនទូទាំងប្រទេស ខណៈដែលក្រុមសកម្មជន ទាមទារឲ្យមានការលាលែងពីតំណែងរបស់លោកប្រធានាធិបតី William Ruto បន្ទាប់ពីការប៉ះទង្គិចស្លាប់មនុស្សរយៈពេល ១សប្តាហ៍ នៅក្នុងបាតុកម្មប្រឆាំងការដំឡើងពន្ធ ។

លោក Ruto ដែលកំពុងប្រឈមវិបត្តិធ្ងន់ធ្ងរបំផុតនៃតំណែងប្រធានាធិបតីរយៈពេលជិត ២ឆ្នាំរបស់លោក បានស្ថិតនៅក្នុងចន្លោះរវាងម្ចាស់កម្ចី គឺមូលនិធិរូបិយប័ណ្ណអន្តរជាតិ(IMF)ដែលទាមទារឲ្យកាត់បន្ថយឱនភាព និងប្រជាពលរដ្ឋដែលទាមទារឲ្យកាត់បន្ថយតម្លៃពន្ធ ។

យោងតាមការអះអាងរបស់គណៈកម្មការជាតិស្តីពីសិទ្ធិមនុស្សកេនយ៉ា បាននិយាយថា មនុស្សយ៉ាងហោច ៣៩នាក់ ត្រូវបានសម្លាប់នៅក្នុងបាតុកម្ម និងការប៉ះទង្គិចគ្នា ចាប់តាំងពីថ្ងៃទី ១៨ ខែមិថុនារហូតមក ៕

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់

2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm