ប្រព័ន្ធផ្សព្វផ្សាយ៖ ភរិយារបស់លោក Imran Khan ទទួលបានការធានាឲ្យនៅក្រៅឃុំ ក្នុងសំណុំរឿងពុករលួយ

2024/07/03 02:13:19 am        166

ប្រព័ន្ធផ្សព្វផ្សាយ ARY News បានរាយការណ៍ថា តុលាការពិសេស នៅទីក្រុង Rawalpindi របស់ប្រទេសប៉ាគីស្ថាន នៅថ្ងៃអង្គារ (ទី២ ខែកក្កដា) នេះ បានផ្តល់ការធានាឲ្យនៅក្រៅឃុំជាបណ្តោះអាសន្នដល់ភរិយារបស់អតីតនាយករដ្ឋមន្ត្រី លោក Imran Khan ក្នុងសំណុំរឿងពុករលួយ។

លោក Khan ដែលជាប់ពន្ធនាគារតាំងពីខែសីហាឆ្នាំមុន ត្រូវបានកាត់ទោសនៅក្នុងករណីមួយចំនួន មុនការបោះឆ្នោតសកល កាលពីខែកុម្ភៈ ប៉ុន្តែក្រុមការងារសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃចន្ទ (ទី១ ខែកក្កដា) ថា ការដាក់ពន្ធនាគារតាមទំនើងចិត្ត ចំពោះរូបលោក បានបំពានច្បាប់អន្តរជាតិ។

ដោយសំដៅទៅលើការអនុញ្ញាតឲ្យនៅក្រៅឃុំបណ្ដោះអាសន្ននោះ ប្រព័ន្ធផ្សព្វផ្សាយ ARY News បានឲ្យដឹងក្នុងសារមួយនៅលើបណ្ដាញសង្គម X ថា៖ «តុលាការទទួលខុសត្រូវពិសេស បានអនុញ្ញាតដល់ការធានាឲ្យនៅក្រៅឃុំ»។

គួរបញ្ជាក់ថា ទាំងលោក Khan និងភរិយារបស់លោក គឺលោកស្រី Bushra Bibi បដិសេធការប្រព្រឹត្តខុសណាមួយ ក្នុងសំណុំរឿងប្រឆាំងនឹងពួកគេ ទាក់ទងនឹងការចោទប្រកាន់ ដែលថា អ្នកទាំង២ ទទួលជំនួយហិរញ្ញវត្ថុពីអ្នកអភិវឌ្ឍន៍អចលនទ្រព្យ ដើម្បីបង្កើតស្ថាប័នអប់រំមួយ គឺសាកលវិទ្យាល័យ Al Qadir។

តែទោះជាយ៉ាងណាក៏ដោយ ក៏ស្វាមីភរិយាគូនេះ នឹងស្ថិតនៅក្នុងពន្ធនាគារដដែល ខណៈដែលលោកស្រីក៏កំពុងអនុវត្តការជាប់ទោសផងដែរ បន្ទាប់ពីអាពាហ៍ពិពាហ៍របស់លោកស្រីជាមួយលោក Khan ត្រូវបានកាត់ទោសថា មិនស្របច្បាប់។ លោក Khan និងគណបក្សរបស់លោក លើកឡើងថា ការចោទប្រកាន់នេះគឺមានហេតុផលនយោបាយ ដើម្បីរារាំងរូបលោកកុំឲ្យវិលត្រឡប់ទៅកាន់អំណាចវិញ៕

អត្ថបទដែលទាក់ទង

[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am        53
រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am        58
អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am        79

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី

2026/07/24 10:54:28 am
​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am
​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm