ចិនជំរុញឲ្យហ្វីលីពីនដាក់ទណ្ឌកម្មឲ្យធ្ងន់ លើឃាតករសម្លាប់ពលរដ្ឋចិន

2024/07/03 03:19:46 am        162

ប្រទេសចិនបានអំពាវនាវឲ្យប្រទេសហ្វីលីពីនចាប់ខ្លួន និងដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរ លើឃាតកសម្លាប់ពលរដ្ឋចិន នៅក្នុងករណីចាប់ជំរិត ដែលបានជំរុញឲ្យមានអន្តរាគមន៍ការទូតពីទីក្រុងប៉េកាំង ហើយស្ថានទូតចិនប្រចាំនៅប្រទេសអាស៊ីអាគ្នេយ៍មួយនេះ នាថ្ងៃអង្គារ (ទី២ ខែកក្កដា) បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ពលរដ្ឋចិនត្រូវបានសម្លាប់បន្ទាប់ពីត្រូវបានឃុំខ្លួន កាលពីពេលថ្មីៗនេះ នៅក្នុងប្រទេសហ្វីលីពីន។

បេសកកម្មរបស់ចិនបានជំរុញឲ្យអាជ្ញាធរហ្វីលីពីនជួយសង្គ្រោះចំណាប់ខ្មាំង ដោយនិយាយថា ជនជាតិអាមេរិកជនជាតិចិនម្នាក់ ក៏ត្រូវបានសម្លាប់ផងដែរ។

នៅក្នុងសេចក្តីថ្លែងការណ៍ ដែលត្រូវបានបង្ហោះនៅលើបណ្ដាញសង្គម WeChat របស់ប្រទេសចិន ស្ថានទូតបានលើកឡើងថា៖ «យើងជំរុញឲ្យប្រទេសហ្វីលីពីនពង្រឹងកិច្ចខិតខំប្រឹងប្រែង ក្នុងការស៊ើបអង្កេតករណីនេះ ចាប់ឃាតកឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន និងដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរ»។ ហើយជាមួយគ្នានេះ ស្ថានទូតបានបន្ថែមថា ពលរដ្ឋចិនគួរតែ «បង្កើនការយល់ដឹងអំពីសន្តិសុខ» នៅពេលធ្វើដំណើរទៅកាន់ប្រទេសនេះ។

នាយកដ្ឋានកិច្ចការបរទេសរបស់ទីក្រុងម៉ានីល និងនគរបាលជាតិ មិនបានឆ្លើយតបភ្លាមៗនោះឡើយ ចំពោះសំណើរបស់សារព័ត៌មាន Bloomberg News ដើម្បីសុំការអត្ថាធិប្បាយលើករណីនេះ នាថ្ងៃទី២ ខែកក្កដានេះ។

ដោយដកស្រង់ប្រភពមួយ Yicai Global ដែលជាសារព័ត៌មានហិរញ្ញវត្ថុថ្មី ស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន Shanghai Media Group បានរាយការណ៍ថា ជនរងគ្រោះក្នុងករណីចាប់ជំរិតនេះ ម្នាក់ គឺជានាយកទីផ្សារអន្តរជាតិនៃក្រុមហ៊ុន Raimed Medical Limited ដែលបានចុះបញ្ជីនៅទីក្រុងហុងកុង ហើយម្នាក់ទៀតធ្វើការជាអ្នកចែកចាយឲ្យក្រុមហ៊ុនឧបករណ៍វេជ្ជសាស្ត្រសរសៃឈាមបេះដូង។

អ្នកទាំង ២នាក់បានធ្វើដំណើរជាមួយគ្នាទៅកាន់ប្រទេសហ្វីលីពីន ក្នុងដំណើរអាជីវកម្ម ប្រហែលជានៅថ្ងៃទី២០ ខែមិថុនា ហើយត្រូវបានសម្លាប់នៅថ្ងៃទី២៤ ខែមិថុនា បន្ទាប់ពីគ្រួសារនៃជនរងគ្រោះម្នាក់ បានបង់ប្រាក់លោះចំនួន ៣លានយ័ន (៤១២.៦០០ដុល្លារអាមេរិក)។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយចិន៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm