បាល់ទាត់៖ Real Madrid មិនអាចយកបីពិន្ទុពីទឹកដី Levante បានឡើយ ខណៈការប្រកួតបញ្ចប់ដោយលទ្ធផលស្មើគ្នា ៣-៣ ខណៈខ្សែប្រយុទ្ធវែល Gareth Bale ស៊ុតបញ្ចូលទីគ្រាប់ដំបូងឱ្យ Real Madrid តាំងពីឆ្នាំ២០១៩។

Bale បានបើកការនាំមុខឱ្យ Real Madrid តាំងពីនាទីទី៥ ដោយការបញ្ជូនរបស់ Karim Benzema តែ Levante ក៏តាមស្មើវិញនៅដើមវគ្គទី២។ ម្ចាស់ផ្ទះក៏នាំមុខលើកដំបូងដោយ Jose Campana នៅនាទីទី៥៧ តែ Vinicius Jr. តាមស្មើវិញនៅនាទីទី៧៣។ Rober Pier គឺជាអ្នកស៊ុតនាំមុខឱ្យ Levante ម្តងទៀតតែ Real Madrid ក៏តាមស្មើទៀតដោយ Vinicius Jr. ដដែល មុនពេលដែលអ្នកចាំទី Levante, Aitor Fernandez ត្រូវបានបណ្តេញចេញ។

ងាកមកក្រុមការពារតំណែងជើងឯក Atletico Madrid មិនភ្លាត់បីពិន្ទុក្នុងទឹកដីរបស់ខ្លួនឡើយក្រោយយកឈ្នះ Elche ១-០ ដោយគ្រាប់បាល់របស់ Angel Correa។ ក្រុមរបស់លោក Diego Simeone នៅពេលនេះលេងពីរប្រកួតឈ្នះទាំងពីរមាន ៦ពិន្ទុពេញឈរលើគេតាមពីក្រោយដោយ Real Madrid មាន ៤ពិន្ទុស្មើគ្នានឹង Barcelona។ Barcelona ក៏រកបីពិន្ទុមិនបានដែរក្នុងសប្តាហ៍ទី២ នេះក្រោយស្មើនៅទឹកដី Athletic Bilbao ១-១។ Inigo Martinez គឺជាអ្នកតែតបញ្ចូលទីនាំមុខឱ្យ Bilbao នៅនាទីទី៥០ តែ Barcelona តាមស្មើដោយ Memphis Depay នៅនាទីទី៧៥ មុនពេលខ្សែការពារកណ្តាល Eric Garcia ត្រូវបានបណ្តេញចេញនៅនាទីទី៩០+៣៕
អត្ថបទ៖នាង សុភាវុធ