ការស្ទង់មតិថ្មីពីសារព័ត៌មានYahoo News និងក្រុមហ៊ុនYouGov៖ពលរដ្ឋអាមេរិក ៦០% និយាយថា លោក Biden មិនស័ក្តិសមសម្រាប់អាណត្តិទី២ទេ ក្រោយការជជែកដេញដោល

2024/07/03 04:33:35 pm        52

ការស្ទង់មតិថ្មីពីសារព័ត៌មាន Yahoo News របស់អាមេរិក និងក្រុមហ៊ុនទស្សនសាធារណៈ និងទិន្នន័យសកល YouGovរបស់អង់គ្លេស បញ្ជាក់ពីអ្វីដែលអ្នកទស្សនាភាគច្រើនយល់ឃើញ បន្ទាប់ពីការជជែកដេញដោលប្រធានាធិបតីជុំទី១ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុនថា នោះជារាត្រីដ៏មហន្តរាយសម្រាប់ប្រធានាធិបតីវ័យ៨១ ឆ្នាំ លោក Biden ដែលមើលទៅមិនស្ថិតស្ថេរ សំឡេងដូចអ្នកឈឺ និយាយជាន់ពាក្យខ្លួនឯងម្ដងៗ ហើយចំណុចមួយមើលទៅលោកដូចភ្លេចភ្លាំងទាំងស្រុង។   

ជាឧទាហរណ៍ ពលរដ្ឋអាមេរិក ៦០% ឥឡូវនេះនិយាយថា លោក Biden មិនសមនឹងបម្រើការជាប្រធានាធិបតីមួយអាណត្តិថ្មីទៀតទេ។ មានតែ ២៤% ប៉ុណ្ណោះដែលនិយាយថាលោកស័ក្តិសម។ ការវាយតម្លៃលើកាយសម្បទារបស់លោកប្រធានាធិបតីមានកម្រិតទាបជាងកាលពីខែវិច្ឆិកាឆ្នាំ ២០២៣ហើយមិនធ្លាប់មានការធ្លាក់ចុះប្រជាប្រិយភាពខ្លាំងបែបនេះទេ។ 

ប៉ុន្តែការស្ទង់មតិលើមនុស្សពេញវ័យអាមេរិកចំនួន ១.៧៥៤នាក់ ដែលត្រូវបានធ្វើឡើងពីថ្ងៃទី ២៨ ខែមិថុនា ដល់ថ្ងៃទី ១ ខែកក្កដា ក៏បង្ហាញផងដែរថា លោក Biden មានការគាំទ្រចំនួន៤៣% នៅតែតាមប្រកៀកប្រកិតគ្នា ជាមួយគូប្រជែងខាងគណបក្សសាធារណរដ្ឋរបស់លោកគឺអតីតប្រធានាធិបតីលោក Donald Trumpដែលទទួលបានប្រជាប្រិយភាព ៤៥%) ពិសេសបន្ទាប់ពីការជជែកដេញដោលដែលទំនងជាបង្ហាញពីការព្រួយបារម្ភជាយូរមកហើយអំពីវ័យ និងសមត្ថភាពរបស់ប្រធានាធិបតីនាពេលអនាគត។   

ក្នុងចំណោមក្រុមអ្នកបោះឆ្នោតដែលបានចុះឈ្មោះនោះ មាន៥៧% និយាយថា លោកTrump បានឈ្នះការជជែកដេញដោលនោះ ហើយ១៦% និយាយថា លោក Biden គឺជាអ្នកឈ្នះ៕

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត

2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm