ការស្ទង់មតិ៖ គណបក្សការងារនៅចក្រភពអង់គ្លេស នឹងឈ្នះយ៉ាងលើសលប់ក្នុងការបោះឆ្នោត

2024/07/03 04:49:49 pm        124

គណបក្សការងារ (Labour Party) របស់ចក្រភពអង់គ្លេស គ្រោងនឹងដណ្តើមកាន់អំណាចជាមួយនឹងចំនួនអាសនៈច្រើនបំផុតក្នុងកំណត់ត្រានៅក្នុងការបោះឆ្នោតជាតិនៅថ្ងៃព្រហស្បតិ៍ (០៤ កក្កដា) ស្អែកនេះ នេះបើតាមការព្យាករដោយស្ថាប័នស្ទង់មតិ សឺវ៉េស៊ិន (Survation) បានបង្ហាញកាលពីថ្ងៃអង្គារ (០២ កក្កដា)។

ការស្ទង់មតិនោះបានបង្ហាញថា បក្សការងាររបស់លោក ឃា ស្តាមឺ (Keir Starmer) ឈ្នះ ៤៨៤ អាសនៈក្នុងចំណោម ៦៥០ អាសនៈនៅក្នុងសភា ច្រើនជាងចំនួន ៤១៨ អាសនៈដែលឈ្នះដោយអតីតមេដឹកនាំបក្ស លោក ថូនី ប្លែរ (Tony Blair) នៅក្នុងការឈ្នះលើសលប់ដ៏ល្បីល្បាញរបស់លោកក្នុងឆ្នាំ១៩៩៧ និងច្រើនបំផុតក្នុងប្រវត្តិសាស្ត្ររបស់បក្ស។

គណបក្សអភិរក្សនិយម ដែលបានកាន់អំណាចអស់រយៈពេល ១៤ ឆ្នាំចុងក្រោយនេះ ត្រូវបានគេព្យាករថានឹងឈ្នះត្រឹមតែ ៦៤ អាសនៈប៉ុណ្ណោះ ដែលជាចំនួនតិចបំផុតចាប់តាំងពីគណបក្សនេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៨៣៤ មក។ គណបក្សស្តាំនិយម កំណែទម្រង់ចក្រភពអង់គ្លេស (Reform UK) ត្រូវបានគេព្យាករថានឹងទទួលបានប្រាំពីរអាសនៈ។

ការវិភាគស្ទង់មតិផ្សេងទៀតបានបង្ហាញពីតួលេខតិចជាងនេះនៃជ័យជំនះសម្រាប់បក្សការងារ ប៉ុន្តែគ្មានការស្ទង់មតិណាមួយបានបង្ហាញពីលទ្ធផលរួមខុសគ្នាខ្លាំងទេ។ នៅមុននោះ ការស្ទង់មតិជាប្រចាំដោយស្ថាប័ន រ៉េដហ្វីល (Redfield) និង វីលតុន ស្រ្តេថឺជីស (Wilton Strategies) ដែលបានវាស់វែងចំណែកនៃការបោះឆ្នោតទូទាំងប្រទេស បានបង្ហាញពីតួលេខក្រោមនោះបន្តិចនៅក្នុងការនាំមុខរបស់បក្សការងារ ប៉ុន្តែនៅតែធ្វើឱ្យគណបក្សនេះបន្តដំណើរឆ្ពោះទៅរកជ័យជម្នះយ៉ាងងាយស្រួល៕

អត្ថបទដែលទាក់ទង

[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am        44
រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am        50
អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am        72

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន

2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am
​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am
​SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm