លោក Biden ប្រឈមការសង្ស័យពីសមាជិកបក្សប្រជាធិបតេយ្យ ក្នុងការបោះឆ្នោតឡើងវិញរបស់ខ្លួន

2024/07/03 05:26:44 pm        112

សមាជិកគណបក្សប្រជាធិបតេយ្យជាប់ឆ្នោតមួយចំនួនដែលស្មោះត្រង់នឹងលោកប្រធានាធិបតី ចូ បៃដិន (Joe Biden) បានលើកមន្ទិលសង្ស័យ និងសំណួរថ្មីៗកាលពីថ្ងៃអង្គារ (០២ កក្កដា) អំពីការបោះឆ្នោតឡើងវិញឆ្នាំ២០២៤ របស់លោក ដោយមានអ្នកខ្លះអំពាវនាវឱ្យលោកចុះចេញពីតំណែង ដែលជាការផ្លាស់ប្តូរមួយបន្ទាប់ពីមនុស្សជាច្រើនបានការពារលោក ក្រោយធ្វើមិនបានល្អក្នុងការជជែកដេញដោលកាលពីសប្តាហ៍មុន។

សមាជិកបក្សប្រជាធិបតេយ្យ និងក្រុមអ្នកយុទ្ធសាស្រ្តនយោបាយបាននិយាយថា សំណួរដែលថាតើលោក បៃដិន បន្តកិច្ចប្រឹងប្រែងបោះឆ្នោតឆ្នាំ២០២៤ សម្រាប់តំណែងប្រធានាធិបតី បន្ទាប់ពីការជជែកដេញដោលដ៏រអាក់រអួលរបស់ខ្លួន ប្រឆាំងនឹងបេក្ខជនប្រធានាធិបតីនៃគណបក្សសាធារណរដ្ឋ គឺលោក ដូណាល់ ត្រាំ (Donald Trump) ឬយ៉ាងណានោះ វាគឺជាការសម្រេចចិត្តរបស់លោក។

ប៉ុន្តែលោក បៃដិន កំពុងប្រឈមមុខនឹងសម្ពាធដ៏ធំ។ ម្ចាស់ជំនួយមួយចំនួនបានអំពាវនាវឱ្យលោកចុះចេញពីតំណែង ហើយសមាជិកបក្សប្រជាធិបតេយ្យផ្សេងទៀតកំពុងព្រួយបារម្ភដោយបើកចំហ ថាលោកមិនមានសមត្ថភាពផ្តួលលោក ត្រាំ នៅក្នុងខែវិច្ឆិកា។ មានសមាជិកសភាតំណាងរាស្ដ្រប្រជាធិបតេយ្យចំនួន ២៥ នាក់កំពុងរៀបចំអំពាវនាវឱ្យលោក បៃដិន លាលែងពីតំណែង នេះបើយោងតាមមន្រ្តីមួយរូប។

យោងតាមការស្ទង់មតិរបស់ រ៉យទ័រ (Reuters) និងអ៊ីបសូស (Ipsos) កាលពីថ្ងៃអង្គារ (០២ កក្កដា) សមាជិកគណបក្សប្រជាធិបតេយ្យម្នាក់ ក្នុងចំណោមបីនាក់ គិតថាលោក បៃដិន គួរតែបញ្ចប់កិច្ចប្រឹងប្រែងបោះឆ្នោតឡើងវិញបន្ទាប់ពីការជជែកដេញដោលដ៏បរាជ័យកាលពីសប្តាហ៍ ប៉ុន្តែគ្មានសមាជិកបក្សប្រជាធិបតេយ្យដែលជាប់ឆ្នោតលេចធ្លោណាម្នាក់ធ្វើបានល្អជាងលោក បៃដិន ក្នុងការផ្គូផ្គងសម្មតិកម្មប្រឆាំងនឹងលោក ត្រាំ នោះទេ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm