លោក Blinken គាំទ្ររដ្ឋាភិបាលហៃទី បន្ទាប់ពីការសន្យាផ្តល់ជំនួយផ្នែកសន្តិសុខ

2024/07/03 05:33:34 pm        67

រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken បានសន្យាបន្តគាំទ្ររដ្ឋាភិបាលប្រទេសហៃទី ដែលទើបបង្កើតថ្មី កាលពីថ្ងៃអង្គារ ក្នុងអំឡុងពេលនូវអ្វីដែលលោកបានចាត់ទុកថាជា «ពេលវេលាសំខាន់បំផុត» សម្រាប់ប្រទេសតំបន់សមុទ្រការ៉ាអ៊ីបមួយនេះ ខណៈប្រទេសនេះ ទប់ទល់ទៅនឹងវិបត្តិមនុស្សធម៌ដ៏ជ្រៅ ដែលបង្កឡើងដោយក្រុមជនអន្ធពាលប្រដាប់អាវុធ។

នាយករដ្ឋមន្ត្រីប្រទេសហៃទី លោក ហ្គារី ខន់នីល(Garry Conille) និងរដ្ឋមន្ត្រីការបរទេស លោក ដូមីនីក ឌូពុយ(Dominique Dupuy) បានជួបជាមួយ លោក Blinken នៅក្រសួងការបរទេស ក្នុងទីក្រុង Washington DC រយៈពេលពីរសប្តាហ៍បន្ទាប់ពីរដ្ឋបាលរបស់លោក Biden បាននិយាយថា ខ្លួននឹងផ្តល់ជំនួយជិត១១០លានដុល្លារសម្រាប់ផ្នែកសន្តិសុខ និងនគរបាល ដល់ប្រទេសហៃទី។

កាលពីពេលថ្មីៗនេះ មន្ត្រីនគរបាលប្រទេសកេនយ៉ាដែលត្រូវបានដាក់ពង្រាយ ដោយបានចាប់ផ្តើមល្បាតនៅក្នុងរដ្ឋធានី ព័រ អូប្រាំង ប្រទេសហៃទី ជាផ្នែកមួយនៃបេសកកម្មគាំទ្រដោយអង្គការសហប្រជាជាតិ ដើម្បីប្រយុទ្ធប្រឆាំងក្រុមជនអន្ធពាលប្រដាប់អាវុធ ដែលបានដណ្តើមយករដ្ឋធានី។

សហរដ្ឋអាមេរិក គឺជាអ្នកគាំទ្រផ្នែកហិរញ្ញវត្ថុចម្បង របស់កងកម្លាំងសន្តិសុខអន្តរជាតិ ដឹកនាំដោយប្រទេសកេនយ៉ា ដែលអង្គការសហប្រជាជាតិ បានផ្តល់សច្ចាប័នដែលត្រូវបានបញ្ជូនកងកម្លាំងទៅកាន់ប្រទេសហៃទី ដើម្បីជួយនគរបាលរបស់ប្រទេសនេះ។

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm