ចំនួនអ្នកស្លាប់ដោយសារការប្រជ្រៀតជាន់គ្នានៅប្រទេសឥណ្ឌា កើនឡើងដល់ ១២១នាក់

2024/07/03 05:43:38 pm        101

ក្រុមអាជ្ញាធរបាននិយាយថា មនុស្សចំនួន១២១ នាក់បានស្លាប់ និងជាច្រើននាក់ទៀតរងរបួសនៅក្នុងការប្រជ្រៀតជាន់គ្នានៅឯពិធីជួបជុំសាសនាហិណ្ឌូមួយ នៅប្រទេសឥណ្ឌាភាគខាងជើង ។

ហ្វូងមនុស្សដ៏ធំមួយបានប្រមូលផ្តុំគ្នាកាលពីថ្ងៃអង្គារសប្ដាហ៍នេះ នៅភូមិមួយក្នុងស្រុក ហាតរ៉ាស(Hathras) នៃរដ្ឋឧតាប្រទេស(Uttar Pradesh) ចម្ងាយប្រហែល ២០០ គីឡូម៉ែត្រ ភាគអាគ្នេយ៍នៃរដ្ឋធានី New Delhi សម្រាប់ការសន្ដាប់ការទូន្មានខាងសាសនា ហើយព្យុះធូលីដ៏ខ្លាំងក្លា បានបង្កឱ្យមានការភ័យស្លន់ស្លោនៅពេលមនុស្សកំពុងចាកចេញពីពិធី។ 

មនុស្សជាច្រើនត្រូវបានប្រជ្រៀតជាន់គ្នា ហើយគរលើគ្នា  ចំណែកមួយចំនួនបានធ្លាក់ចូលលូតាមផ្លូវក្នុងភាពចលាចលនេះ។  

លោក ប្រាសាន់ គូម៉ា (Prashant Kumar) ស្នងការនគរបាលក្នុងរដ្ឋ ឧតា ប្រទេស បាននិយាយថា មនុស្សយ៉ាងហោចណាស់១២១ នាក់បានស្លាប់ ភាគច្រើនជាស្ត្រី និងកុមារ។

មន្ត្រីនគរបាលលោក រ៉ាចេស ស៊ីញ ( Rajesh Singh) បាននិយាយថា ភាពចង្អៀតណែនខ្លាំង អាចជាកត្តាដើមចមមួយ។ 

របាយការណ៍ដំបូងបានលើកឡើងថា មនុស្សជាង ១៥,០០០នាក់ បានប្រមូលផ្តុំគ្នាសម្រាប់ព្រឹត្តិការណ៍នេះ ដែលមានការអនុញ្ញាតឲ្យចូលរួមប្រមាណ៥,០០០នាក់ ប៉ុណ្ណោះ៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        50
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        109
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        99

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm