ពួក​តា​លី​បង់​ស្ដីបន្ទោស​អាមេរិក​ចំពោះ​ភាព​វឹកវរ​នៅ​អាកាសយានដ្ឋាន​កា​ប៊ុល

2021/08/23 08:28:08 pm        891

​អាហ្វហ្គានីស្ថាន៖ តំណាង​ជាន់ខ្ពស់​តា​លី​បង់​កាលពី​ថ្ងៃអាទិត្យ​ បាន​ស្តី​បន្ទោស​សហរដ្ឋ​អាមេ​រិក​ចំពោះ​ស្ថានការណ៍​វឹកវរ​នៅ​អាកាសយានដ្ឋាន​រដ្ឋធានី​កា​ប៊ុល ទោះបីជា​ជនបរទេស និង​ជនជាតិ​អា​ហ្វ​ហ្គា​នី​ស្ថាន​រាប់​ពាន់​នាក់​បាន​បន្ត​សម្រុក​ចូល​តំបន់​នោះ​ ដោយ​សង្ឃឹម​ថា​នឹង​បាន​ឡើង​ជើង​ហោះហើរ​ជម្លៀស​ខ្លួន​ចេញ​ក៏ដោយ​។​

​អ្នកនាំពាក្យ​តា​លី​បង់​លោក Mohammad Naeem កាល​ល​ពី​ថ្ងៃ​សៅរ៍​បាន​ស្តី​បន្ទោស​សហរដ្ឋ​អាមេរិក ​ចំពោះ​ការ​ស្លាប់​របស់​ពលរដ្ឋ​អា​ហ្វ​ហ្គា​នី​ស្ថាន​នៅ​អាកាសយានដ្ឋាន​កា​ប៊ុល​។​ សារព័ត៌មាន AFP បាន​ដកស្រង់​សម្ដី​មេដឹកនាំ​តា​លី​បង់ Amir Khan Mutaqi ដោយ​និយាយ​ថា អាមេរិកបាន​បរាជ័យ​ក្នុងការ​បញ្ជា​ឱ្យ​ទៅ​ដល់​អាកាសយានដ្ឋាន​។ ​មាន​សន្តិភាព ​និង​ភាព​ស្ងប់​ស្ងាត់​នៅ​ទូទាំង​ប្រទេស ​ប៉ុន្តែ​មាន​ភាព​ច្របូក​ច្របល់​នៅ​អាកាសយានដ្ឋាន​កា​ប៊ុល​តែប៉ុណ្ណោះ​។​ លោក Muttaqi គឺជា​រដ្ឋមន្ត្រី​អប់រំ​ជាន់ខ្ពស់ ​នៅ​ពេល​ដែល​ពួក​តា​លី​បង់​បាន​គ្រប់គ្រង​ប្រទេស​ចុងក្រោយ​។ លោក​បាន​ទាក់ទង​ជាមួយ​ថ្នាក់ដឹកនាំ​រដ្ឋធានី​កា​ប៊ុល​ និង​អតីត​ប្រធានាធិបតី Hamid Karzai បន្ទាប់ពី​ពួក​តា​លី​បង់​បាន​កាន់កាប់​អា​ហ្វ​ហ្គា​នី​ស្ថាន​។

​អស់​រយៈពេល​មួយ​សប្តាហ៍​មកនេះ អាកាសយានដ្ឋាន​ទីក្រុង​កា​ប៊ុល​បាន​មើល​ឃើញ ​នូវ​ឈុត​ឆាក​អស់សង្ឃឹម​ដែល​ជន​ស៊ីវិល​អា​ហ្វ​ហ្គា​នី​ស្ថាន និង​ជនបរទេស​មួយ​ចំនួន​ធំកំពុង​ហែល​ឆ្លង​ភាព​អស់សង្ឃឹម ​ដើម្បី​ភៀសខ្លួន​ចេញពី​ប្រទេស​នេះ​។​ សហរដ្ឋ​អាមេរិក​បញ្ជា​ឲ្យ​យន្តហោះ​ដឹកជញ្ជូន​ស៊ីវិល​ចូលរួម​ការ​ជម្លៀស ដែល​មន្ទីរ​និយាយ​ថាយន្តហោះ​ចំនួន ​១៨​គ្រឿង​នឹង​ដឹកជញ្ជូន​​មនុស្ស​ទៅកាន់​ប្រទេស​ទី​៣ ពី​កន្លែង​មាន​សុវត្ថិភាព​នានា​នៅ​ខាងក្រៅ​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm        1
សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm        1
រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់

2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm