តុលាការម៉ាឡេស៊ី បានច្រានចោលសំណើផ្លូវច្បាប់របស់អតីតនាយករដ្ឋមន្ត្រី លោក Najib Razak ក្នុងការទទួលបានឯកសារដែលលោកបាននិយាយថានឹងអនុញ្ញាតឱ្យរូបលោកអនុវត្តទោសជាប់ពន្ធនាគារដែលនៅសល់ ក្រោមការឃុំខ្លួនក្នុងផ្ទះ នេះបើតាមការឲ្យដឹងពីមេធាវីរបស់លោកនៅថ្ងៃពុធទី៣កក្កដានេះ។

នៅក្នុងលិខិតស្នើសុំត្រួតពិនិត្យនៅតុលាការដែលបានដាក់កាលពីថ្ងៃទី ១ ខែមេសា លោក Najib បាននិយាយថា ព្រះរាជាបញ្ជាបន្ថែម ដែលចេញដោយអតីតព្រះមហាក្សត្របានអមជាមួយការសម្រេចរបស់ក្រុមប្រឹក្សាលើកលែងទោសកាលពីខែកុម្ភៈ ដើម្បីកាត់បន្ថយទម្ងង់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ១២ ឆ្នាំរបស់លោកមកត្រឹមពាក់កណ្តាល ពីបទរឿងអាស្រូវប្រព្រឹត្តអំពើពុករលួយក្នុងទំហំទឹក ប្រាក់រាប់ពាន់លានដុល្លារនៃកម្មវិធីអភិវឌ្ឍន៍ 1Malaysia Development Berhad (1MDB) ។
លោក Najib បានស្វែងរកតាមផ្លូវតុលាការដើម្បីបង្ខំរដ្ឋាភិបាលឱ្យឆ្លើយតប ឬបញ្ជាក់ពីភាពជាក់ស្ដែងនៃព្រះរាជបញ្ជា ដែលលោកបាននិយាយថានឹងផ្តល់សិទ្ធិឱ្យលោកបន្តរយៈពេលអនុវត្តន៍ទោសជាប់ពន្ធនាគារដែលនៅសល់ដោយការឃុំខ្លននៅក្នុងផ្ទះវិញ និងដើម្បីអនុវត្តបទបញ្ជានេះប្រសិនបើមាន៕