ក្រុមយុវជនសង្គមស៊ីវិលនៅកម្ពុជា ប្រកាសគាំទ្រសាលក្រមផ្តន្ទាទោស និងថ្កោលទោស​ចំពោះក្រុមយុវជនចលនាខុសច្បាប់

2024/07/03 06:36:23 pm        187

ភ្នំពេញ៖ ក្រុមយុវជនសង្គមស៊ីវិលនៅកម្ពុជាចេញសេចក្តីថ្លែងការណ៍រួម គាំទ្រ​សាល​ក្រម​ផ្តន្ទា​ទោស​​ចំពោះ​ក្រុមយុវជនចលនាខុសច្បាប់ និងថ្កោលទោសចំពោះជនណា ឬបុគ្គលណា​ដែល​តែង​តែ​រិះរ​ក​វិធីសាស្រ្តបង្កើតព្រឹត្តិការណ៍ សកម្មភាព យកវិស័យបរិស្ថាន និងសិទ្ធិ​មនុស្ស​ធ្វើជា​ឈ្នាន់​នយោបាយ​តាមការញុះញង់របស់ជនបរទេសក្នុងគោលបំណងធ្វើឱ្យប្រទេសកម្ពុជាមានភាពវឹកវរ ចលា​ចលទាំងពួកគេដឹងហើយថាជាទង្វើខុសច្បាប់។

លោក ហេង សំណាង ប្រធានបណ្ដុំអង្គការសមាគមសង្គមស៊ីវិល បានថ្លែង​ថា​ក្រុម​យុវជន​ចលនា​ខុស​ច្បាប់​ទាំងនោះ តែងតែធ្វើសកម្មភាពផ្សព្វផ្សាយ និងវាយប្រហារ​មក​លើ​រាជ​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ន័យមិ​នល្អដែលជាចេតនានយោបាយពិសេសវាយប្រហាលលើ ស្ថាប័នក្រសួងបរិស្ថាន ជា​ដើម​។

លោកបន្តថាជា កត្តាសត្យានុម័ត ដូចពាក្យចាស់ពោលថា កុកអាចភ្លេចជង់ តែជង់មិនភ្លេចកុកទេ! កាល​ពីព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤ សាលាដំបូងរាជធានីភ្នំពេញ បានប្រកាស​សាល​ក្រម​ផ្តន្ទា​ទោស​មេក្លោង និងសកម្មជនចលនាខុសច្បាប់មាតាធម្មជាតិចំនួន ១០នាក់ ដាក់ពន្ធ​ធនាគារ​ពី​៦​ឆ្នាំ ទៅ ៨ឆ្នាំ និងពិន័យជាប្រាក់ចំនួន១០លានរៀល ពាក់ព័ន្ធនឹង​ការ​ប្រមាថ​អង្គ​ព្រះមហាក្សត្រ និងរួមគំនិតក្បត់ជាតិ។ ការប្រកាស​សាល​ក្រម​នេះ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​បើកសវនា​ការ​ចំនួន៥លើករួចមកហើយ។

លោកថ្លែង​ថា៖«យើងបានដឹងហើយថាកាលពីឆ្នាំ២០២១ ក្រុមសកម្មជនមាតាធម្មជាតិ បានជាប់​ចោទ​ពី​បទ​ប្រមាថ​ព្រះមហាក្សត្រ និងបទរួមគំនិតក្បត់ ក្រោយពីបែកធ្លាយ​វីដេអូ​កិច្ច​ប្រជុំមួយ​ដែល​ពួក​គេ​ជជែកគ្នា។ ក្នុងនោះ បុគ្គលជាជនប្រទេសឈ្មោះ អាឡិចហ្សង់ដ្រូ ហ្គន់សាឡេស ដេវិតសិន (Alejandro Gonzalez Davidson) ដែលជាស្ថាបនិក នៃ​ចលនា​មាតា​ធម្មជាតិត្រូ​វ​បាន​បណ្តេញ​ចេញ​ពី​ប្រទេសកម្ពុជា និងត្រូវបានចោទប្រកាន់ពីបទរួមគំនិតក្បត់ និងប្រមាថ​ព្រះមហាក្សត្រ​កម្ពុជា​ផង​ដែរ»។

ក្នុងនាមជា ក្រុមយុវជនសង្គមស៊ីវិល លោក ហេង សំណាង ប្រកាសគាំទ្រ​នូវ​សាល​ក្រម​របស់​តុលាការ​​ទាំងស្រុង ពីព្រោះ ច្បាប់ជាច្បាប់! ខណៈដែលក្រុមយុវជនមួយក្ដាប់តូចនេះ មិន​ចេះ​រាង​ចាល បំពានច្បាប់នាំគ្នារិះរកវិធីសាស្រ្តយករឿងបរិស្ថាន និងសិទ្ធិ​មនុស្ស​មក​ធ្វើ​ជា​ឈ្នាន់​នយោបាយ​បម្រើ​ឱ្យជនបរទេសទាំងមិនដឹងខ្លួន គឺងប់ងុលលង់លក់នឹង​មនោគម​វិជ្ជា​នយោបាយ​ជ្រុល​និយម​ខ្មៅ​កខ្វក់​របស់ជនបរទេស។

លោកបញ្ជាក់ថា៖«ក្នុងនាមជាយុវជនដូចគ្នា យើងខ្ញុំពិតជាសង្វេកដល់​ដួង​ប្រលឹង​បុព្វបុរស​ខ្មែរ​គ្រប់​ជំនាន់​ដែល​ខំសាងស្នាដៃ និងការពារទឹកដីសុវណ្ណភូមិតាំងពីដើមរាងមក ប៉ុន្ដែក្នុង​នាម​ជា​យុវជន​ខ្មែរ​ជំនាន់​ក្រោយ​បែរ​ជា​បណ្ដោយ​ខ្លួន​ឱ្យ​ចាញ់​កល​មនោគម​វិជ្ជា​ខ្មៅ​កខ្វក់​របស់​ក្រុម​បរទេស​ជ្រុល​និយម​ទៅវិញ ជាចុងក្រោយក្នុងនាមយើងខ្ញុំជាយុវជនកម្ពុជា គឺមិនអាចឱបដៃឈរមើល យុវជន ជនបរទេស ឬអង្គការ សមាគមណាមកចង់កេញចំណេញនយោបាយ ឬបង្កើត​ភាព​វឹក​វរ​នៅ​ប្រទេសកម្ពុជាជាដាច់ខាត។ ពួកយើងប្តេជ្ញាប្រើសិទ្ធិក្នុងនាមជាយុវជនខ្មែរ ធ្វើការឆ្លើយ​តប​គ្រប់​រូបភាព និងសកម្មភាពជាក់ស្តែងត្រឡប់ទៅវិញ»៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        125
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        110

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm