មនុស្ស ២៤០.០០០នាក់ ត្រូវបានជម្លៀសចេញពីព្យុះភ្លៀង នៅក្នុងប្រទេសចិន

2024/07/03 06:53:18 pm        87

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានរាយការណ៍ នៅថ្ងៃពុធ ទី៣ ខែកក្កដា នេះថា ប្រជាជនជិតមួយភាគបួននៃប្រជាជនមួយលាននាក់ ត្រូវបានជម្លៀសចេញនៅភាគខាងកើតប្រទេសចិន ខណៈព្យុះភ្លៀងបានវាយបោកបក់នៅប្រទេសនេះ និងបណ្តាលឱ្យទន្លេ យ៉ង់ស្សេ(Yangtze) និងទន្លេផ្សេងទៀតកើនឡើង។ ប្រទេសចិន បាននឹងកំពុងទប់ទល់ទៅនឹងលក្ខខណ្ឌអាកាសធាតុមិនអំណោយផលខ្លាំង ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ មានចាប់ពីភ្លៀងធ្លាក់ខ្លាំង រហូតដល់ការកើនឡើងរលកកម្ដៅ។

ប្រទេសនេះ គឺជាប្រទេសនាំមុខគេនៃការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ដែលអ្នកវិទ្យាសាស្ត្រ និយាយថាជំរុញឱ្យមានបម្រែបម្រួលអាកាសធាតុ និងបង្កើតឱ្យមានព្រឹត្តិការណ៍អាកាសធាតុធ្ងន់ធ្ងរកាន់តែញឹកញាប់ និងខ្លាំង។ ទីភ្នាក់ងារសារព័ត៌មានរដ្ឋ Xinhua បាននិយាយថា ព្យុះ បានធ្វើឲ្យប៉ះពាល់ដល់អ្នកស្រុកចំនួន ៩៩១.០០០នាក់នៅក្នុងខេត្ត អាន់ហួយ(Anhui) និងបានបង្ខំឱ្យមានការជម្លៀសមនុស្សចំនួន ២៤២.០០០នាក់ គិតត្រឹមរសៀលថ្ងៃអង្គារម្សិលមិញ។

នាយកដ្ឋានគ្រប់គ្រងគ្រោះអាសន្នខេត្តបាននិយាយថា កាលពីថ្ងៃអង្គារ ព្យុះភ្លៀងបានបង្កការបំផ្លិចបំផ្លាញនៅក្នុងស្រុក និងតំបន់ចំនួន៣៦កន្លែង ក្នុងក្រុងចំនួន៧ នៃខេត្ត Anhui ។

នាយកដ្ឋាននិយាយថា ទន្លេ Yangtze ដែលជាទន្លេវែងបំផុតរបស់ប្រទេសចិន បានមើលឃើញកម្រិតទឹក លើសពីសញ្ញាប្រកាសអាសន្ន និងនៅបន្តកើនឡើង។

ភ្លៀងធ្លាក់ខ្លាំង ក៏បានរុញកម្រិតទឹកលើសពីកម្រិតប្រកាសអាសន្ននៅក្នុងទន្លេចំនួន២០ ផ្សេងទៀត និងបឹងចំនួន៦ក្នុងខេត្តនេះ។

រូបភាពជាច្រើន បង្ហាញពីអ្នកស្ម័គ្រចិត្តកំពុងកាន់ឆ័ត្រ មានពាក់អាវកាក់ព័ណ៌ក្រហមដើរល្បាតតាមមាត់ទន្លេ និងដាក់គរអាវសង្គ្រោះជីវិត និងអាវពោងនៅមាត់ច្រាំង។

យោងតាម សារព័ត៌មានស៊ីនហួ បានឱ្យដឹងថា ភ្លៀងធ្លាក់ច្រើនជាង១០០មីលីម៉ែត្រ ត្រូវបានកត់ត្រានៅស្ថានីយអាកាសធាតុរាប់រយកន្លែង នៅទូទាំងខេត្តអានហ៊ុយ ចន្លោះម៉ោង ៥ល្ងាចថ្ងៃចន្ទ និងម៉ោងដូចគ្នា កាលពីថ្ងៃអង្គារ។

អត្ថបទដែលទាក់ទង

នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm        1
សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm        1
រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់

2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm