NEA បន្តផ្សព្វផ្សាយឱកាសការងារដល់និស្សិតតាមសាកលវិទ្យាល័យ

2024/07/03 07:36:21 pm        222

រហូតមកដល់ពេលនេះ មជ្ឈមណ្ឌលការងារចល័តរបស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបន្ត​សកម្មភាព​ចុះ​ផ្សព្វ​ផ្សាយ​ឱកាស​ការងារ​នៅ​តាមសាកលវិទ្យាល័យនានា ដើម្បីផ្តល់ព័ត៌មានអំពីទីផ្សារការងារ និងនាំយក​ឱកាស​ការងារ​ឲ្យ​ខិតជិតដល់យុវជន ក្នុងគោលបំណង​បង្កើន​លទ្ធភាព​នៃ​ការ​ទទួល​បាន​ការងារ​កាន់​តែ​ឆាប់​រហ័ស។

យោងតាមកាលវិភាគរបស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ ការផ្សព្វផ្សាយ​ឱកាស​ការងារ​នៅ​តាម​សាកលវិទ្យាល័យ និងគ្រឹះស្ថានសិក្សានានា នៅរាជធានីភ្នំពេញ សម្រាប់ថ្ងៃទី៣ ខែកក្កដា ឆ្នាំ​២០២៤នេះ រួមមាន៖ សាកលវិទ្យាល័យមេគង្គកម្ពុជា , សាកលវិទ្យាល័យជាតិគ្រប់គ្រង , សាកលវិទ្យាល័យវេស្ទើន , សាកលវិទ្យាល័យពុទ្ធិសាស្រ្ត , សាកលវិទ្យាល័យសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និងវិទ្យាស្ថានជាតិកសិកម្មព្រែកលាប។

ក្នុងបទសម្ភាសន៍ជាមួយព័ត៌មាន ប៊ីធីវី លោក មាស សុភានិត សាកលវិទ្យាធិការរង នៃ​សាកល​វិទ្យាល័យ​មេគង្គកម្ពុជាមានប្រសាសន៍ថា ពាក់ព័ន្ធការងារផ្សព្វផ្សាយនេះ ពិតជាមាន​សារ​សំខាន់​ណាស់​មកកាន់សាលា ថែមទាំងផ្តល់អត្ថប្រយោជន៍ជាច្រើនដែរដល់សិស្ស និស្សិត ព្រោះថា ការ​សិក្សា​គឺ​ផ្សារភ្ជាប់ជាមួយឱកាសការងារ។ លោកបានទទួលស្គាល់ថា ការចុះផ្សព្វផ្សាយ​តាម​សាកល​វិទ្យាល័យ​នេះ ក៏នឹងផ្តល់នូវមូលដ្ឋានមួយទៀតដល់និស្សិត ក្នុងការពិចារណា ថាតើ​ពួក​គាត់​គួរ​ធ្វើ​ការងាអ្វី? ដើម្បីឲ្យស៊ីសង្វាក់គ្នាទៅនឹងជំនាញពួកគាត់កំពុងសិក្សា ជាពិសេស​ជួយ​កាត់​បន្ថយ​នូវ​បញ្ហារៀនខុសជំនាញ និងមិនឆ្លើយតបទៅនឹងតម្រូវការទីផ្សារកំពុងមានជាដើម។

កញ្ញា ថុល គីមហ័រ និស្សិតឆ្នាំទី១ ជំនាញផ្នែកអប់រំភាសាអង់គ្លេស និងកញ្ញា រិទ្ធី លីកា ជា​និស្សិត​ឆ្នាំទី​១​ ដូចគ្នា ជំនាញផ្នែកហិរញ្ញវត្ថុនិងធនាគារ នៃសាកលវិទ្យាល័យមេគង្គកម្ពុជា បានឲ្យ ប៊ីធីវី ដឹង​ស្រដៀង​គ្នាថា បច្ចុប្បន្ននេះឱកាសការងារជាច្រើន បានបង្ហាញ​អំពី​តម្រូវ​ការ​កម្លាំង​ពលកម្ម​លើ​គ្រប់​វិស័យ​។ ប៉ុន្តែអ្វីដែលសំខាន់ចំពោះមុខ គឺការត្រៀមខ្លួនឲ្យបានត្រឹមត្រូវ ទាំងចំណេះដឹង និង​ជំនាញ ដើម្បីឆ្លើយតបតម្រូវការទីផ្សារការងារទាំងពេលបច្ចុប្បន្ន និងអនាគត។

សូមជម្រាបជូនទៀតថា នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤ស្អែកនេះ មជ្ឈមណ្ឌលការងារចល័ត របស់​ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នឹងបន្តសកម្មភាព​ចុះ​ផ្សព្វផ្សាយ​ឱកាស​ការងារ​នៅ​តាម​សាកលវិទ្យាល័យ និងគ្រឹះស្ថានសិក្សានានាបន្ថែមទៀត ដែលរួមមាន៖ សាកល​វិទ្យាល័យ​ភូមិន្ទ​មីតិសាស្រ្ត និងវិទ្យាស្ថានសេដ្ឋកិច្ច , សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ , សាកល​វិទ្យាល័យ​អន្តរជាតិ និងសាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា៕ អត្ថបទ ឈិត បូរ៉ាវី 

អត្ថបទដែលទាក់ទង

កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am        49
ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        167
រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        153

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី

2026/07/24 10:54:28 am
​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am
​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm