Nice ត្រូវ​បាន​សំរេច​ឲ្យឈ្នះ ៣-០ លើ Marseille ក្រោយ​ការប្រកួត​មានការ​រំខាន​ពី​អ្នកគាំទ្រ​

2021/08/23 01:57:11 pm        225

​បាល់ទាត់៖ ​ក្រុមបាល់ទាត់ Nice ត្រូវ​បាន​សំរេច​ឱ្យ​ឈ្នះ Olympique Marseille ៣-០ បន្ទាប់ពី​ការប្រកួត​ដ៏​ច្របូកច្របល់​មានការ​រំខាន​ពី​អ្នកគាំទ្រ​។​ ​Nice បាន​នាំ​មុខមុន ១-០ ដោយ​គ្រាប់​បាល់​របស់ Kasper Dolberg តែ​ក្រោយមក​ការប្រកួត​ក៏ត្រូវ​បាន​ផ្អាក​ដោយសារ​អ្នកគាំទ្រ Nice រត់​ចូលមកក្នុង​ទីលាន​។

​​ក្រុម​អ្នកគាំទ្រ​នៅ​ខាងក្រោយ​សំណាញ់​ទី​បាន​ចោល​ដប​ទឹក និង​វត្ថុ​រឹង​ផ្សេងៗ​មកលើ​កីឡាករ​របស់ Marseille, Dimitry Payet ហើយ Payet ខឹង​ក៏​រើស​ដប​នោះ​គប់​ទៅ​អ្នកគាំទ្រ​វិញ ដែល​ធ្វើឱ្យ​កំហឹង​របស់​អ្នកគាំទ្រ Nice កាន់តែខ្លាំង និង​រត់​ចូល​ទីលានរហូតដល់​ការប្រកួត​ត្រូវបាន​សំរេច​ផ្អាក​តែម្តង​។​ ​​បន្ទាប់ពី​ផ្អាក​រយៈពេល​យូរ កីឡាករ​របស់ Nice ក៏បាន​នាំគ្នា​ដើរចូល​ទីលាន​ដើម្បី​ប្រកួត​បន្ត​តែ​ភាគី​ខាង Marseille មិន​ព្រម​ចូល​ដោយ​ព្រួយបារម្ភ​ពី​សុវត្ថិភាព រួច​មក​ក៏​គណៈកម្មាការ​សំរេច​ផ្តល់​ជ័យជំនះ​ឱ្យ Nice ក្នុងការ​ប្រកួត​នេះ ៣-០​។

​​កីឡាករ​របស់ Marseille មួយចំនួន​ត្រូវបាន​គេ​ដឹងថា​ បានទទួល​រងរបួស​ផងដែរ​ដូចជា Alvaro Gonzalez និង Matteo Guendouzi ដែល​អ្នក​ទាំងពីរ​គឺជា​អ្នករត់​ទៅ​ប្រឈមមុខ​នឹង​អ្នកគាំទ្រ Nice ខណៈ​ខ្សែការពារ Nice, Dante ជា​អ្នក​ព្យាយាម​ឃាត់​។ ​​មិនមែនជា​លើកដំបូង​ទេ​ក្នុង​រដូវ​កាល​នេះ កាលពី ២សប្តាហ៍​មុន​ជំនួប​ដែល Marseille យកឈ្នះ Montpellier ៣-២ ក៏មាន​ការរំខាន​ពី​អ្នកគាំទ្រ​រត់​ចូល​ទីលាន និង​ចោល​ដប​ទឹក​លើ​កីឡាករ​បែបនេះ​ដូចគ្នា​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am        62
MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        88
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        426

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ

2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am
​SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am
​ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am
​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ
2026/07/24 09:47:13 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm