សាកសព ១៩ នាក់ត្រូវបានឃើញក្នុងរថយន្តដឹកទំនិញ ខណៈអំពើហិង្សារីករាលដាលនៅម៉ិកស៊ិក

2024/07/03 08:18:57 pm        64

ការិយាល័យរដ្ឋអាជ្ញាក្នុងតំបន់បាននិយាយកាលពីល្ងាចថ្ងៃចន្ទ (០១ កក្កដា) ថា ក្រុមមន្រ្តីសន្តិសុខម៉ិកស៊ិក បានរកឃើញសាកសពបុរស ១៩ នាក់ក្នុងរថយន្តដឹកទំនិញ ដោយជនរងគ្រោះត្រូវបានចោទថាមានទំនាក់ទំនងនឹងការបាញ់ប្រហាររវាងក្រុមជនអន្ធពាល ហ្កាតេម៉ាឡា និងក្រុមជួញដូរគ្រឿងញៀន ស៊ីណាឡូអា (Sinaloa) ដ៏មានឥទ្ធិពលរបស់ម៉ិកស៊ិក។

យោងតាមសេចក្តីថ្លែងការណ៍របស់រដ្ឋអាជ្ញាបានឱ្យដឹងថា បុរស ៥ នាក់ក្នុងចំណោមនោះ បង្ហាញសញ្ញានៃស្នាមរបួសដោយគ្រាប់កាំភ្លើង ហើយសាកសពពួកគេត្រូវបានគេរកឃើញនៅខាងក្រោយរថយន្តដឹកទំនិញមួយគ្រឿង ស្លៀកសម្លៀកបំពាក់ពណ៌ងងឹត និងមានបុងគ្រាប់កាំភ្លើង។

ការរកឃើញនៅក្នុងរដ្ឋ ឈីអាប៉ាស (Chiapas) ភាគខាងត្បូងនេះកើតឡើងនៅជិតទីក្រុង ឡា ខនខ័រឌា (La Concordia) ភាគខាងជើងនៃព្រំដែនភាគខាងត្បូងម៉ិកស៊ិក ជាមួយប្រទេសហ្កាតេម៉ាឡា។ ប្រភពសន្តិសុខរបស់រដ្ឋាភិបាលនៅរដ្ឋនេះ បានប្រាប់សារព័ត៌មានរ៉យទ័រថា ជនរងគ្រោះគឺជាសមាជិកនៃក្រុមឧក្រិដ្ឋជនហ្កាតេម៉ាឡា ដែលប្រយុទ្ធគ្រប់គ្រងទឹកដីនៅក្នុងតំបន់។

ប្រធានាធិបតីម៉ិកស៊ិក លោក អាន់ដ្រេស ម៉ានូអែល ឡូប៉េស អូប្រាឌ័រ (Andres Manuel Lopez Obrador) បានហៅឧបទ្ទវហេតុនេះថាជា «ការប្រឈមមុខដាក់គ្នាដ៏អកុសល» កាលពីថ្ងៃអង្គារ (០២ កក្កដា) ដោយបន្ថែមថាទាំងជនជាតិម៉ិកស៊ិក និងហ្កាតេម៉ាឡា ស្ថិតក្នុងចំណោមអ្នកស្លាប់នោះ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះរដ្ឋ ឈីអាប៉ាស បានដើរតួជាដែនដីអំពើហិង្សាក្រុមជនអន្ធពាល ដែលគេជឿថាមានទំនាក់ទំនងទៅនឹងក្រុមឧក្រិដ្ឋជន រួមទាំងការជួញដូរគ្រឿងញៀន និងរត់ពន្ធមនុស្ស៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm