អ្នកនាំពាក្យយោធានៃចលនានេះ លោក Yahya Sarea បាននិយាយថា ក្រុមហ៊ួទីមកពីចលនាឧទ្ទាម Ansar Allah នៅប្រទេសយេម៉ែន បានធ្វើប្រតិបត្តិការរួមគ្នាជាមួយចលនាតស៊ូឥស្លាម ក្នុងប្រទេសអ៊ីរ៉ាក់ និងបានធ្វើការវាយប្រហារដោយមីស៊ីល ទៅលើទីក្រុង Haifa របស់អ៊ីស្រាអែល។

លោក បានប្រាប់ទូរទស្សន៍ Al Masirah ដែលគ្រប់គ្រងដោយក្រុមហ៊ួទីថា៖«កងកម្លាំងប្រដាប់អាវុធយេម៉ែន និងក្រុមអ្នកតស៊ូឥស្លាមនៅប្រទេសអ៊ីរ៉ាក់ បានធ្វើប្រតិបត្តិការរួមគ្នាមួយ និងបានវាយប្រហារជាច្រើនលើកលើគោលដៅដ៏សំខាន់មួយ នៅក្នុងទីក្រុង Haifa ជាមួយនឹងមីស៊ីលតម្រង់គោលដៅ»។

ក្រុមឧទ្ទាមហ៊ួទី បានរាយការណ៍ថា ការវាយប្រហារលើកដំបូងលើគោលដៅរបស់អ៊ីស្រាអែល ធ្វើឡើងរួមគ្នាជាមួយក្រុមឧទ្ទាមនិកាយស៊ីអ៊ីត ដែលកំណត់អត្តសញ្ញាណថា ពួកគេជាអ្នកតស៊ូឥស្លាម នៅក្នុងប្រទេសអ៊ីរ៉ាក់ កាលពីថ្ងៃទី៦ ខែមិថុនា។ យោងតាមលោក Sarea ការវាយប្រហារនេះ បានកំណត់គោលដៅលើនាវាមួយគ្រឿងដែលបានដឹកជញ្ជូនគ្រឿងយុទ្ធោបករណ៍ ទៅកាន់កំពង់ផែ Haifa។
Hទោះបីជាយ៉ាងណាក៏ដោយ ពុំមានការព្រមានអំពីការវាយឆ្មក់តាមអាកាសណាមួយ ត្រូវបានចេញនៅក្នុងទីក្រុង Haifa និងសង្កាត់របស់ខ្លួន ក្នុងប៉ុន្មានថ្ងៃថ្មីៗនេះទេ។