ប្រទេសចិនជំរុញឱ្យអ៊ីស្រាអែលបំពេញកាតព្វកិច្ចមនុស្សធម៌ នៅក្នុងតំបន់ហ្កាហ្សា

2024/07/03 08:51:09 pm        82

ប្រទេសចិន កាលពីថ្ងៃអង្គារ បានអំពាវនាវឱ្យប្រទេសអ៊ីស្រាអែល បំពេញកាតព្វកិច្ចរបស់ខ្លួន នៅក្រោមច្បាប់មនុស្សធម៌អន្តរជាតិ និងគោរពតាមការអំពាវនាវរបស់សហគមន៍អន្តរជាតិ ដើម្បីធានាបានការចូលមកដោយសុវត្ថិភាពនិងឆាប់រហ័សនៃការផ្គត់ផ្គង់ជំនួយមនុស្សធម៌ ទៅក្នុងតំបន់ហ្កាហ្សា។

នៅក្នុងសុន្ទរកថា ក្នុងសន្និសីទក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ស្តីពីស្ថានភាពនៅតំបន់មជ្ឈិមបូព៌ា រួមទាំងសំណួរអំពីដែនដីប៉ាឡេស្ទីន អ្នកតំណាងអចិន្ត្រៃយ៍របស់ប្រទេសចិន ប្រចាំនៅអង្គការសហប្រជាជាតិ លោក Fu Cong បាននិយាយលើកឡើងពីវិបត្តិមនុស្សធម៌ធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា ដែលកាន់តែធ្លាក់ចុះខ្លាំងដោយសារកង្វះការផ្គត់ផ្គង់សំខាន់ៗ និងស្ថានភាពសុខភាពធ្ងន់ធ្ងរ។

លោក បាននិយាយថា មនុស្សរាប់លាននាក់កំពុងទប់ទល់ជាមួយភាពអត់ឃ្លាន ជំងឺ ការឈឺចាប់ និងភាពអស់សង្ឃឹម ដោយពណ៌នាអំពីស្ថានភាពនេះថា ជាមហន្តរាយមនុស្សធម៌បង្កើតឡើងដោយមនុស្ស និងជាការបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិ។ លោក Fu បានបង្ហាញថា តំបន់ហ្កាហ្សា បានស្ថិតនៅក្រោមការបិទផ្លូវ អស់រយៈពេល៩ខែមកហើយ ដោយមនុស្សជាង២លាននាក់ រស់នៅក្នុង «គុកឥតជញ្ជាំង» គ្មានលទ្ធភាពទទួលបានទឹក អគ្គិសនី អាហារ ឱសថ និងប្រេងឥន្ធនៈ គ្រប់គ្រាន់។

លោកក៏បានរិះគន់ ការបិទច្រកឆ្លងកាត់ទីក្រុង Rafah ដោយសារតែប្រតិបត្តិការយោធារបស់អ៊ីស្រាអែល ដែលបានធ្វើឱ្យរថយន្តដឹកជំនួយរាប់ពាន់គ្រឿងផ្ទុកទៅដោយជំនួយផ្គត់ផ្គង់មនុស្សធម៌ ត្រូវរង់ចាំក្នុងជួរដ៏វែង។

លោក Fu និយាយថា ចំណុចឆ្លងកាត់ដែលមានស្រាប់ គឺនៅឆ្ងាយមិនអាចបំពេញតម្រូវការជំនួយមនុស្សធម៌បានទេ ដោយបានបញ្ជាក់ថា ផ្លូវដឹកជញ្ជូនតាមផ្លូវគោក គឺជាមធ្យោបាយសំខាន់ក្នុងការពង្រីកដំណើរការទទួលបានជំនួយមនុស្សធម៌។

លោក Fu បានថ្កោលទោសការវាយប្រហារដដែលៗលើអគាររបស់ទីភ្នាក់ងារជំនួយមនុស្សធម៌ និងបាននិយាយថា បុគ្គលិកមនុស្សធម៌ជាង២០០នាក់ បានស្លាប់នៅក្នុងជម្លោះ ដោយចាត់ទុករឿងនេះថា មិនធ្លាប់មានពីមុនមក នៅក្នុងប្រវត្តិសាស្ត្រ និងគួរឱ្យភ្ញាក់ផ្អើល។

ដោយបានបញ្ជាក់ឡើងវិញ លោកនិយាយថា «ភាពអត់ឃ្លាន មិនអាចប្រើប្រាស់ធ្វើជាអាវុធបានទេ ហើយបញ្ហាមនុស្សធម៌ ក៏មិនអាចយកមកធ្វើនយោបាយបានដែរ»។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        201
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        188
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        188

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm