កីឡាការិនី Ashleigh Barty និងកីឡាករ Alexander Zverev គ្រង​ជើងឯក​វាយ​កូន​បាល់ Cincinnati Masters

2021/08/23 02:50:19 pm        128

​វាយ​កូន​បាល់៖ កីឡាការិនី​វាយ​កូន​បាល់​លេខ ១ ពិភពលោក Ashleigh Barty បាន​គ្រង​ជើង​ឯក​ការប្រកួត​កម្មវិធី Cincinnati Masters ក្រោយ​យកឈ្នះ​កីឡាការិនី​ស្វ៊ី​ស Jil Teichmann នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​។

​​កីឡាការិនី​វ័យ ២៥ឆ្នាំ​អូស្ត្រាលី​រូបនេះ​បានបង្ហាញ​ទំរង់​ប្រកួត​របស់ខ្លួន​ដ៏​អស្ចារ្យ​ ក្រោយ​យកឈ្នះ​កីឡាការិនី​វ័យ ២៤ឆ្នាំ​ដែល​មកពី​វគ្គ​ជំ​រុះ Jil Teichmann ៦-៣ និង ៦-១ តាមរយៈ​ការ​វាយ​សេវា​បាន​ពិន្ទុ ៨លើក និង​ឈ្នះ​ពិន្ទុ ២៨លើក​។ ​​ចំណែក​អ្នកចាញ់ Jil Teichmann ដែលមាន​លំដាប់ថ្នាក់​លេខ ៧៦ ពិភពលោកបាន​ឡើង​មកដល់​វគ្គ​ផ្តាច់ព្រ័ត្រ​នេះ ​ក្រោយ​ទំលាក់​កីឡាការិនី​កំពូល​ដូចជាជើ​ងឯ​ក Grand Slam ៤កម្មវិធី Naomi Osaka, កីឡាការិនី​លំដាប់​លេខ៤ Karolina Pliskova និង​ម្ចាស់​មេដាយមាស​អូឡាំពិក​ទីក្រុង​តូ​ក្យូ Belinda Bencic​។

​​ងាក​មក​ការប្រកួត​ផ្នែក​បុរស​វិញ កីឡាករ​អាល្លឺម៉ង់ Alexander Zverev ក៏មាន​ទំរង់​ប្រកួត​ដ៏​អស្ចារ្យ​របស់ខ្លួន​ដែរ​ ក្រោយ​យកឈ្នះ​កីឡាករ​រុស្ស៊ី Andrey Rublev ដើម្បី​លើក​ពាន Cincinn​ati Masters នេះ​។ ​​ម្ចាស់​មេដាយមាស​អូឡាំពិក Alexander Zverev បាន​បន្តដំណើរ​ប្រកួត​ឈ្នះ​ជាប់​គ្នា ១១​ប្រកួត​ក្រោយ​ជ័យជំនះ​ប្រកួត​នេះ​លទ្ធផល ៦-២ និង ៦-៣​។ ​​កីឡាករ​អាល្លឺម៉ង់​រូបនេះ​រំពឹងថា​នឹងធ្វើ​បានល្អ​ទៀត​នៅ​ការប្រកួត Grand Slam, US Open ឆ្នាំនេះ ​បន្ទាប់ពី​ឆ្នាំមុន​ចាញ់​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ក្រោម​ស្នាដៃ​កីឡាករ​អូទ្រីស Dominic Thiem​។​ ​ព្រឹត្តិការណ៍ Grand Slam ចុងក្រោយ​ឆ្នាំនេះ US Open នឹង​ចាប់ផ្តើម​នៅ​ថ្ងៃ​ចន្ទ​សប្តាហ៍​ក្រោយ​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ 

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព

2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm