
ប្រព័ន្ធការពារមីស៊ីលតម្លៃ ២៥លានដុល្លារ ត្រូវបានជនជាតិអ៊ុយក្រែនមួយក្រុមប្រទះឃើញ នៅលើឆ្នេរដ៏ពេញនិយមមួយ ក្នុងទីក្រុង Sevastopol ដែលកាន់កាប់ដោយរុស្ស៊ីនៅតំបន់គ្រីម៉េ (Crimea)។
តាមរយៈកម្មវិធីផ្ញើសារ Telegram ចលនាក្រុម Atesh របស់ប្រទេសអ៊ុយក្រែន បានរាយការណ៍ថា ខ្លួនបានឃើញប្រព័ន្ធការពារមីស៊ីលបាញ់ពីដីទៅអាកាសរយៈចម្ងាយខ្លី Tor-M2 កៀកនឹងតំបន់មានអាកាសធាតុក្តៅតូចមួយ ដោយការដាក់បញ្ឈរនោះធ្វើឲ្យប្រជាជនក្នុងតំបន់ស្ថិតក្នុងគ្រោះថ្នាក់ដែលអាចកើតមាន។
អមដោយរូបថតនៃគ្រឿងយុទ្ធោបករណ៍នោះ ក្រុម Atesh បានឲ្យដឹងតាមរយៈរបាយការណ៍ថា៖ «ជនជាតិរុស្ស៊ីបានជ្រើសរើសកន្លែង «ដ៏ល្អ» មួយផ្សេងទៀត ដើម្បីដាក់ប្រព័ន្ធមីស៊ីលប្រឆាំងយន្តហោះរបស់ពួកគេ»។ ជាមួយគ្នានេះ ក្រុមនេះបានបន្ថែមថា កងកម្លាំងការពារអ៊ុយក្រែន កំពុងបំផ្លាញស្ថានីយរ៉ាដា និងប្រព័ន្ធមីស៊ីលប្រឆាំងយន្តហោះ ក្នុងគោលបំណងបំផ្លាញ «ប្រភេទច្រករបៀងណាមួយទៅកាន់ស្ពានគ្រីម៉េ»។
គួរញ្ជាក់ថា ប្រព័ន្ធការពារមីស៊ីល Tor-M2 ផលិតដោយក្រុមហ៊ុនការពារជាតិរុស្ស៊ី Almaz-Antey គឺជាប្រភេទកំណែថ្មីពីប្រព័ន្ធមីស៊ីលការពារដែនអាកាសរយៈចម្ងាយខ្លី Tor-M1។ ប្រព័ន្ធនេះមានតម្លៃប្រហែល ២៥លានដុល្លារ៕