
ប្រទេសអ៊ុយក្រែន នឹងត្រូវបានគេប្រាប់ថា បច្ចុប្បន្ននេះ ខ្លួនពុករលួយខ្លាំងពេកពុំអាចចូលរួមជាមួយអង្គការណាតូ ដែលជាការវាយប្រហារដ៏ធ្ងន់ធ្ងរទៅលើលោក វ្ល៉ូឌីមី ហ្សេឡិនស្គី (Volodymyr Zelensky)។
មន្ត្រីជាន់ខ្ពស់ម្នាក់នៅក្រសួងការបរទេសសហរដ្ឋអាមេរិក បាននិយាយថា សម្ព័ន្ធភាពយោធានេះ នឹងស្នើសុំ«ជំហានបន្ថែម» ពីទីក្រុងគីវ មុនពេលកិច្ចចរចាសមាជិកភាព រីកចម្រើនទៅមុខ។
គោលជំហរនេះ នឹងត្រូវបានកំណត់ជាលាយលក្ខណ៍អក្សរ នៅក្នុងសេចក្តីថ្លែងការណ៍របស់អង្គការណាតូ ដែលត្រូវចុះហត្ថលេខា នៅក្នុងកិច្ចប្រជុំកំពូលប្រចាំឆ្នាំរបស់សម្ព័ន្ធភាព នៅថ្ងៃទី៩ ខែកក្កដា ខាងមុខ។
មន្ត្រីរូបនេះ បានប្រាប់សារព័ត៌មាន The Telegraph ថា៖«យើងត្រូវផ្អាកបណ្តោះអាសន្ន ហើយអបអរសាទរចំពោះអ្វីគ្រប់យ៉ាងដែលអ៊ុយក្រែន បានធ្វើក្នុងការកំណែទម្រង់ ក្នុងរយៈពេលជាងពីរឆ្នាំ ចុងក្រោយនេះ»។
ប្រភពដដែល បានបន្ថែមថា៖«នៅពេលដែលពួកគេបន្តធ្វើកំណែទម្រង់ទាំងនោះ យើងចង់សរសើរពួកគេ យើងចង់និយាយអំពីជំហានបន្ថែម ដែលត្រូវអនុវត្ត ជាពិសេសក្នុងផ្នែកប្រឆាំងអំពើពុករលួយ ពីព្រោះវាជា អាទិភាពសម្រាប់ពួកយើងក្នុងការពិភាក្សាអំពីសមាជិភាគណាតូរបស់ប្រទេសអ៊ុយក្រែន»។
ប្រធានាធិបតីអ៊ុយក្រែនលោក ហ្ស៊េឡិនស្គី កំពុងជំរុញឲ្យមានសមាជិកភាពណាតូឲ្យបានឆាប់រហ័ស បន្ទាប់ពីសង្គ្រាម បានបញ្ចប់ ដើម្បីការពារពីការឈ្លានពាន នាពេលអនាគត ដូច្នេះហើយខ្លួន នឹងបង្ខំសហ រដ្ឋអាមេរិក និងអឺរ៉ុបឲ្យមកការពារក្រុងគីវ ក្នុងករណីមានការវាយប្រហាររបស់រុស្ស៊ី។