​ សម្ដេចតេជោ ហ៊ុន សែន ណែនាំក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រីខិតខំពង្រឹងអំណាចស្ត្រីលើបញ្ហាសេដ្ឋកិច្ច

2024/07/03 11:31:07 pm        85

ភ្នំពេញ ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាអនុប្រធានកិត្តិយសទី១ នៃក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី បានណែនាំឱ្យក្រុមប្រឹក្សាជាតិកម្ពុជាខិតខំពង្រឹងអំណាចស្ត្រីលើបញ្ហាសេដ្ឋកិច្ចដែលកំពុងតែមានវឌ្ឍនភាពនេះ ព្រោះចំនួនស្ត្រីដែលគ្រប់គ្រងនៅក្នុងសេដ្ឋកិច្ចមានចំនួន ៦៤% ហើយពលករស្ត្រីក៏មានចំនួនច្រើនរហូតដល់ទៅ ៧៥% ដែលបង្ហាញពីការកើនឡើងយ៉ាងខ្លាំងនៃតួនាទីរបស់ស្ត្រីនៅក្នុងវិស័យសេដ្ឋកិច្ច។ 

​សម្ដេចតេជោ បានណែនាំបែបនេះ ក្នុងឱកាសអនុញ្ញាតឱ្យប្រតិភូក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ដឹកនាំដោយ លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៤ នៅវិមាន៧មករា។ 

ក្នុងឱកាសនោះសម្ដេចតេជោប្រធានព្រឹទ្ធសភា សម្ដែងនូវក្ដីរីករាយដែលបានជួបជាមួយនឹងគណៈប្រតិភូក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ដោយសម្ដេចបានដឹកនាំកិច្ចប្រជុំប្រចាំឆ្នាំចាប់តាំងពីឆ្នាំ២០០៥ រហូតដល់ឆ្នាំ២០២៣ លើកលែងតែងឆ្នាំ ២០២១ដែលមានជំងឺរាតត្បាតកូវីដ-១៩ដែលបានអាក់ខានប្រជុំប្រចាំឆ្នាំ។

ជាកិច្ចឆ្លើយតប លោកជំទាវ អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី និងជាប្រធានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី បានសម្ដែងនូវអំណរសាទរ និងចាត់ទុកជាកិត្តិយលដ៏ខ្ពង់ខ្ពស់បំផុតដែលគណៈប្រតិភូក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រីបានទទួលការអនុញ្ញាតពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាអនុប្រធានកិត្តិយសទី១ នៃក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រីអនុញ្ញាតឱ្យចូលជួបសម្ដែងការគួរសម និងរាយការណ៍ជូនពីវឌ្ឍនភាពការងារឆ្នាំ២០២៣ និងផែនការសកម្មភាពឆ្នាំ២០២៤ របស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី។

លោកជំទាវកិត្តិបណ្ឌិត បានជម្រាបជូនសម្ដេចតេជោថានៅក្នុងរាជរដ្ឋាភិបាលអាណត្តិទី៧នៃរដ្ឋសភានេះ ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រីបានរៀបចំជាថ្មីនូវព្រះរាជក្រឹត្យស្ដីពីការបង្កើតក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្ត្រីដើម្បីឱ្យស្របតាមគោលដៅយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ និងកម្មវិធីគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលសមាសភាពត្រូវបានផ្លាស់ប្ដូរក្នុងនោះអនុប្រធានមានចំនួន៦រូប និងសមាជិកកើនឡើងចំនួន៣៧រូប មកពី៣៧ក្រសួងស្ថាប័ន ដែលពីអាណត្តិមុនមានតែ២៤ក្រសួងនិងស្ថាប័នតែប៉ុណ្ណោះ។

លោកជំទាវកិត្តិបណ្ឌិត បានជម្រាបថា នៅក្នុងវិស័យសេដ្ឋកិច្ច និងការងារ ស្ត្រីបានដើរតួនាទីក្នុងវិស័យសេដ្ឋកិច្ច និងការងារដែលយោងតាមជំរឿនសេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២២ បានបង្ហាញថាស្ត្រីចំនួន ៦១,៨% ជាអ្នកតំណាងក្នុងចំណោមអង្គការសរុបនៅកម្ពុជា។ ហើយស្ត្រីភាគច្រើន បានដើរតួនាទីក្នុងការដឹកនាំនៅក្នុងសហគ្រាសធុនតូច និងមធ្យមក្នុងការលក់ផលិតផលទៅកាន់ទីផ្សារ។ តាមការសង្កេតស្ត្រីបានដើរតួនាទីច្រើននៅក្នុងការអភិវឌ្ឍសហគមន៍ កសិកម្មចម្រុះ និងក្រុមផលិតមានសារៈសំខាន់ដែលស្ត្រីបានដឹកនាំការអភិវឌ្ឍមានសមត្ថភាពលើជំនាញផលិតកម្ម និងការគ្រប់គ្រងអាជីវកម្មនៅតាមសហគមន៍ផងដែរ និងបានដើរតួនាទីក្នុងការបង្កើនប្រាក់ចំណូលសម្រាប់គ្រួសារនិងសហគមន៍តាមរយៈមុខរបរក្រៅពីកសិកម្មនិងសេវាអេកូទេសចរណ៍និងសហគមន៍តំបន់ការពារធម្មជាតិ។ល។

ជាមួយនេះដែរ ក្រុមប្រឹក្សាជាតិដើម្បីស្ត្រីក៏បានយកចិត្តទុកដាក់ក្នុងការផ្ដល់សេវាជំនួយផ្នែកច្បាប់ដល់ស្ត្រីនិងស្ថានភាពស្ត្រីនៅក្នុងមន្ទីរឃុំឃាំង។ ក្រុមប្រឹក្សាជាតិដើម្បីស្ត្រី បានយកចិត្តទុកដាក់ក្នុងការចុះជួបទណ្ឌិត និងពិរុទ្ធជនជាស្ត្រីដែលជាប់ឃុំនៅក្នុងពន្ធនាគារនៅក្នុងខេត្តចំនួន៧ ស្វែងយល់ពីស្ថានភាព និងផ្ដល់សេវាជំនួយផ្សេងៗ ក្នុងនោះក្នុងចំនួនស្ត្រីដែលជាប់ឃុំទាំងនោះ លោកជំទាវកិត្តិបណ្ឌិត ក៏បានបញ្ជាក់ថាមានស្ត្រីមានផ្ទៃពោះចំនួន២៧នាក់ និងស្ត្រីដែលមានកូនតាមម្ដាយចំនួន១១៥ នាក់ផងដែរ។

លោកជំទាវកិត្តិបណ្ឌិត ក៏បានជម្រាបពីការយកចិត្តទុកដាក់របស់ក្រុមប្រឹក្សាជាតិដើម្បីស្ត្រីក្នុងការគ្រប់គ្រងក្រុមហ៊ុនបញ្ជូនពលករទៅធ្វើការនៅក្រៅប្រទេសការបណ្ដុះបណ្ដាលវិជ្ជាជីវៈដើម្បីត្រៀមចេញទៅបម្រើការងារនៅប្រទេសដែលក្នុងនោះស្ត្រីមានចំនួនស្មើនឹង៤១,៧១% នៃចំនួនពលករទៅក្រៅប្រទេស តាមរយៈការខិតខំរបស់ក្រុមប្រឹក្សាជាតិក៏បានយកចិត្តទុកដាក់ក្នុងការជួយគាំទ្រដល់ការជួយរកការងារជូនដល់ស្ត្រីនិងកុមារដែលមានពិការភាព ក្នុងនោះបានជួយឱ្យជនដែលមានពិការភាពសរុបប្រមាណ៧៥៣៥ នាក់បានចូលបម្រើការងារនៅក្នុងក្រសួងស្ថាប័នរដ្ឋនិងអង្គការនានាក៏ដូចជាវិស័យឯកជនផងដែរ។ បន្ថែមលើនោះ ក្រុមប្រឹក្សាជាតិដើម្បីស្ត្រីក៏បានជំរុញក្នុងការបង្កើនចំនួនមន្ត្រីរាជការស៊ីវិលជាស្ត្រីនៅក្នុងមុខងារសាធារណៈដែលបច្ចុប្បន្ននេះ កំណើនស្ត្រីនៅក្នុងអត្រាមន្ត្រីរាជការស៊ីវិលជាស្ត្រីបានកើនពីចំនួន ៤០% នៅឆ្នាំ២០១៩ ដល់ ៤២ % នៅឆ្នាំ២០២២កន្លងទៅនេះ។ ស្ត្រីដែលបានធ្វើការនៅក្នុងមុខងារសាធារណៈមានតួនាទីចាប់ពីអនុប្រធានការិយាល័យដល់អគ្គនាយក និងមានឋានៈស្មើប្រមាណជា២៧% នៅឆ្នាំ២០២២ ហើយស្ត្រីនៅក្នុងមុខតំណែងគ្រប់គ្រងនៅថ្នាក់រាជធានី ខេត្តមានចំនួន៨០រូប ស្មើនឹង ១២,៨៤% និងស្ត្រីនៅក្នុងមុខតំណែងគ្រប់គ្រងនៅក្នុងថ្នាក់ក្រុង ស្រុក ខណ្ឌមានចំនួន៧៨៩រូបស្មើនឹង១៩,៧៥ % ។

នៅក្នុងវិស័យអប់រំយុវជននិងកីឡា មានការរីកចម្រើនដោយការយកចិត្តទុកដាក់ផ្ដល់អាហារូបករណ៍ លើកទឹកចិត្តឱ្យសិស្សនិស្សិតបានចុះឈ្មោះចូលរៀនមានកំណើនគួរឱ្យកត់សម្គាល់ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយដែលធ្វើឱ្យគម្លាតយេនឌ័រក្នុងវិស័យអប់រំនៅកម្រិតបឋមសិក្សានិងមធ្យមសិក្សាត្រូវបានលុបបំបាត់។ ក្នុងតួលេខក្នុងឆ្នាំសិក្សា២០២២ ដល់ ២០២៣ សិស្សស្រីប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិមានចំនួន ៥៧,៧៣% ដែលក្នុងនោះសិស្សស្រីជាប់និទ្ទេសមានចំនួនដល់ទៅ៥២,៦២% តែនៅក្នុងកម្រិតឧត្ដមសិក្សា គឺចំនួនស្ត្រីបានថយចុះជាបន្តបន្ទាប់ ដែលក្នុងការសិក្សាបានបង្ហាញថាក្នុងឆ្នាំ ២០២៣ និស្សិតស្រីកំពុងសិក្សានៅកម្រិតឧត្ដមសិក្សាមាន៤៥,៧៣% ហើយនិស្សិតដែលកំពុងសិក្សាមុខវិទ្យាវិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា ដែលហៅកាត់ថា STEM មានចំនួន ៣០,៦៩% នៃចំនួននិស្សិតសិក្សាថ្នាក់បរិញ្ញាបត្រក្នុងនោះនិស្សិតស្រីមានចំនួនត្រឹមតែ១៧,៧៤% ណ្ណោះ។

ក្រុមប្រឹក្សាជាតិដើម្បីស្ត្រី ក៏បានយកចិត្តទុកដាក់ក្នុងការផ្ដល់សេវាសុខាភិបាលនិងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់ស្ត្រីនិងកុមារដែលបានលើកកម្ពស់សុខភាពមាតានិងទារកឱ្យកាន់តែប្រសើរឡើងរួមទាំងការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ និងជំងឺផ្សេងៗទៀតនៅតាមមូលដ្ឋានសុខាភិបាលសាធារណៈ ជាមួយគ្នានោះដែរក៏បានយកចិត្តទុកដាក់ដល់អ្នកដែលមានផ្ទុកមេរោគអេដស៍ដោយបានទទួលសេវាផ្ដល់ថ្នាំប្រឆាំងមេរោគអេដស៍ដោយឥតគិតថ្លៃ ក្នុងនោះមាន ២១៥៣គ្រួសារបានទទួលសាច់ប្រាក់ឧបត្ថម្ភប្រចាំខែតាមរយៈប័ណ្ណសមធម៌។

ពាក់ព័ន្ធនឹងការរីកចម្រើនខាងលើ លោកជំទាវកិត្តិបណ្ឌិត ប្រធានក្រុមប្រឹក្សាជាតិដើម្បីស្ត្រី ក៏បានបង្ហាញនូវភាពប្រឈមនឹងកង្វល់ផ្សេងៗ តែក៏បានខិតខំបន្តដោះស្រាយទាក់ទងនឹងបញ្ហាអំពើហិង្សាគ្រប់រូបភាពនៅតែបន្តកើតមាននៅក្នុងគ្រួសារ នៅកន្លែងធ្វើការ និងនៅក្នុងសហគមន៍ ជាពិសេសការកើនឡើងនៃអំពើហិង្សាបង្កដោយការប្រើប្រាស់បច្ចេកវិទ្យា (Technology Facilitated Gender Based Violence) ដែលកើតឡើងនៅក្នុងសហគមន៍។ កិច្ចការនេះ ត្រូវការការពារសិទ្ធិស្ត្រីនិងការផ្ដល់សេវាចាំបាច់ជួយដល់ជនងាយរងគ្រោះដែលនៅតែជាអាទិភាពដែលត្រូវរួមគ្នាដោះស្រាយ។

អំពីការរីកចម្រើននៃបច្ចេកវិទ្យា ស្ត្រីដែលជាម្ចាស់សហគ្រាសធុនមីក្រូ តូច និងមធ្យមនិងសិប្បកម្ម នៅតែមានជួបការលំបាកក្នុងការអភិវឌ្ឍអាជីវកម្មដោយសារខ្វះចំណេះដឹងលើបច្ចេកវិទ្យាថ្មី ការយល់ដឹងអំពីសេវាកម្ម និងនិតិវិធីក្នុងការចុះបញ្ជីសហគ្រាស ហើយសមត្ថភាពនៅមានកម្រិតនៅក្នុងការប្រកួតប្រជែង។

ជាមួយគ្នានេះដែរ អត្រាសិស្សស្រីដែលសិក្សាមុខវិជ្ជា STEM នៅមានកម្រិតដែលមិនទាន់ឆ្លើយតបនឹងតម្រូវការទីផ្សារនិងការងារដែលតម្រូវឱ្យមានការវិនិយោគបន្ថែមទៀតស្របតាមបរិវត្តកម្មសេដ្ឋកិច្ចនិងសង្គមឌីជីថល។

លោកជំទាវកិត្តិបណ្ឌិតប្រធានក្រុមប្រឹក្សាជាតិដើម្បីស្ត្រី ក៏បានជម្រាបជូនសម្ដេចតេជោផងដែរ តបតាមកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកផែនការសកម្មភាពឆ្នាំ២០២៤ របស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រីដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ ក្រោមអធិបតីភាពរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្ដេចធិបតី បានណែនាំឱ្យក្រសួងស្ថាប័ននិងអង្គភាពថ្នាក់ក្រោមជាតិបន្តអនុវត្តអនុសាសន៍ទាំង១២ ចំណុចរបស់សម្ដេចតេជោ កន្លងមកដើម្បីដោះស្រាយបញ្ហាដែលនៅសេសសល់ និងបញ្ហាថ្មីៗរបស់ស្ត្រី ដោយឈរលើកិច្ចសហប្រតិបត្តិការជិតស្និទ្ធ បំពេញ និងពង្រឹងគ្នាទៅវិញទៅមកក្នុងអភិក្រមប្រព័ន្ធតួអង្គតែ១ប្រកបដោយការទទួលខុសត្រូវ តាមដានត្រួតពិនិត្យសកម្ម និងបុរេសកម្ម ដើម្បីទាញយកលទ្ធផលជាក់លាក់ពីការអនុវត្តរបស់ខ្លួន។

មុននឹងបញ្ចប់ លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី បានប្រកាសក្នុងនាមក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ប្ដេជ្ញាបន្តប្រើប្រាស់កាលានុវត្តភាពក្នុងការដឹកនាំភារកិច្ចរបស់ខ្លួនប្រកបដោយនវានុវត្តន៍ និងការទទួលខុសត្រូវខ្ពស់តាមរយៈការចូលរួមអនុវត្តន៍កម្មវិធីនយោបាយនិងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១របស់រាជរដ្ឋាភិបាលដែលកំណត់លើការលើកកម្ពស់សមភាពយេនឌ័រនិងការបង្កើនភាពអង់អាចរបស់ស្ត្រីនិងក្មេងស្រីក្នុងអភិក្រមភាពជាពលរដ្ឋក្នុងសង្គមប្រកបដោយសីលធម៌ សមធម៌ និងបរិយាបន្នក្នុងនោះស្ត្រីគឺជាស្នូល។

សូមជម្រាបផងដែរថា មុននឹងលោកជំទាវកិត្តិបណ្ឌិត បានរាយការណ៍ជូនសម្ដេចធិបតីនូវរបាយការណ៍ដូចបានរៀបរាប់ខាងលើ លោកជំទាវបានប្រកាសគាំទ្រយ៉ាងពេញទំហឹងនូវគម្រោងព្រែកជីកហ្វូណនតេជោ ដែលផ្ដួចផ្ដើមដោយសម្ដេចតេជោប្រធានព្រឹទ្ធសភា ហើយដែលសម្ដេចធិបតីនាយករដ្ឋមន្ត្រីបានបន្តនិងកំពុងជំរុញដើម្បីឱ្យចេញជារូបរាងនៅថ្ងៃទី៥ ខែសីហាខាងមុខនេះ ហើយអង្គប្រជុំបានទះដៃអបអរសាទរគម្រោងជាប្រវត្តិសាស្ត្រនេះ។

ជាកិច្ចឆ្លើយតបសម្ដេចតេជោប្រធានព្រឹទ្ធសភាបានថ្លែងអំណរគុណចំពោះ លោកជំទាវកិត្តិបណ្ឌិតប្រធានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ដែលបានរាយការណ៍ពីវឌ្ឍនភាព និងការងារបន្ត និងបានកោតសរសើរចំពោះការខិតខំរបស់ក្រុមប្រឹក្សាជាតិដើម្បីស្ត្រី រួមនឹងស្ថាប័ននានាពាក់ព័ន្ធដើម្បីបន្តការងារមានការរីកចម្រើនថែមទៀត។ សម្ដេចតេជោ ក៏បានសម្ដែងនូវមោទនភាព ដែលសម្ដេចផ្ទាល់បានចូលរួមនៅក្នុងក្រុមប្រឹក្សាជាតិដើម្បីស្ត្រីក្នុងការអនុវត្តការងារនានាកន្លងមក។

សម្ដេចតេជោបានសង្កត់ធ្ងន់ថា ឱ្យខិតខំពង្រឹងអំណាចស្ត្រីលើបញ្ហាសេដ្ឋកិច្ចដែលកំពុងតែមានវឌ្ឍនភាពនេះ ព្រោះចំនួនស្ត្រីដែលគ្រប់គ្រងនៅក្នុងសេដ្ឋកិច្ចមានចំនួន ៦៤% ហើយពលករស្ត្រីក៏មានចំនួនច្រើនរហូតដល់ទៅ ៧៥% ដែលបង្ហាញពីការកើនឡើងយ៉ាងខ្លាំងនៃតួនាទីរបស់ស្ត្រីនៅក្នុងវិស័យសេដ្ឋកិច្ច ដែលក្នុងនេះ។ សម្ដេចតេជោលើកឡើងថាត្រូវធ្វើការបន្ស៊ីគ្នារវាង អំណាចសេដ្ឋកិច្ច និងការអប់រំ គឺធ្វើយ៉ាងណាបង្កើនចំណេះដឹងដល់ក្រុមស្ត្រី ព្រោះតាមការសង្កេតការសិក្សានៅក្នុងបឋមសិក្សានិងមធ្យមសិក្សាគឺមិនសូវមានគម្លាតគ្នារវាងបុរស ស្ត្រី កុមារានិងកុមារី ទេ តែនៅក្នុងការសិក្សាកម្រិតឧត្តមសិក្សា ថ្នាក់បញ្ញា ឬបរិញ្ញាបត្រជាន់ខ្ពស់ ឬបណ្ឌិត ចំនួនស្ត្រីមានការថយចុះ។

សម្ដេចបានផ្ដល់អនុសាសន៍ធ្វើយ៉ាងណាត្រូវពង្រឹងការអប់រំឱ្យស្ត្រីបានបន្តការសិក្សាឱ្យបានខ្ពស់ ជាចុងក្រោយ សម្ដេចតេជោបានផ្ដល់អនុសាសន៍ថាត្រូវពង្រឹងអំណាចសេដ្ឋកិច្ចគួបផ្សំនឹងអំណាចចំណេះដឹង គឺត្រូវជំរុញយ៉ាងណាឱ្យស្ត្រីដែលកំពុងដឹកនាំក៏ដូចជាស្ត្រីដែលកំពុងសិក្សា ឱ្យបន្តជំនាញចំណេះដឹង ខាងបច្ចេកវិទ្យា ដើម្បីឱ្យគាត់អាចគ្រប់គ្រងទាន់សភាពការណ៍។

សម្ដេចតេជោ បានណែនាំឱ្យខិតខំរកវិធីយ៉ាងណាដើម្បីកាត់បន្ថយគម្លាតរវាងស្ត្រីនិងបុរស យ៉ាងហោចណាស់នៅក្នុងកម្រិតថ្នាក់បរិញ្ញាបត្រ ឱ្យស្ត្រីមានការសិក្សាបានខ្ពស់ដើម្បីដឹកនាំបានប្រសើរប្រកបដោយជោគជ័យ។ សម្ដេចតេជោក៏បានផ្ដល់អនុសាសន៍ផងដែរថា គួរធ្វើការសិក្សាលើស្ត្រីដែលមានទោសនិងមានផ្ទៃពោះហើយជាពិសេសអ្នកដែលមានកូននៅជាមួយសូមឱ្យរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ធ្វើការពិភាក្សាដើម្បីរៀបចំយ៉ាងណាបានសម្រួលដល់ស្ត្រីទាំងនោះ។

លោកជំទាវកិត្តិបណ្ឌិត និងគណៈប្រតិភូ បានគោរពជូនពរសម្ដេចតេជោនិងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត សូមឱ្យសុខភាពល្អនិង ជន្មាយុយឺនយូរ។ កិច្ចប្រជុំបានបញ្ចប់ប្រកបដោយបរិយាកាសរីករាយ និងស្និទ្ធស្នាលបំផុត៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm