​មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល បានជួប លោកស្រី Hunter Lam តំណាងក្រុមហ៊ុន LEE LI Holdings ដើម្បីពិភាក្សាការងារ

2024/07/04 12:29:27 am        73

ភ្នំពេញ ៖ ឯកឧត្តមសាស្ត្រាចារ្យ ឡឹម តារា រដ្ឋលេខាធិការក្រសួងសុខាភិបាល ជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានទទួលជួបលោកស្រី Hunter Lam តំណាងក្រុមហ៊ុន LEE LI Holdings និងឯកឧត្តម Michael Chan អភិបាលរងក្រុង Markham ប្រទេសកាណាដា, នាព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៤នេះ នៅទីស្តីការក្រសួងសុខាភិបាល។

ឯកឧត្តមសាស្ត្រាចារ្យ រដ្ឋលេខាធិការ បានជម្រាបជូនគណៈប្រតិភូនូវស្ថានភាពទូទៅនៃប្រព័ន្ធសុខាភិបាលនៅប្រទេសកម្ពុជា ក៏ដូចជាលើកឡើងអំពីចំនុចអាទិភាពសុខាភិបាលជាចម្បងចំនួន៩ រួមមាន៖ (១) ការអប់រំសុខភាពជូនដល់ប្រជាពលរដ្ឋ សំដៅលើកកម្ពស់សុខភាពពលរដ្ឋកាន់តែប្រសើរឡើង (២) ការប្រយុទ្ធប្រឆាំងជំងឺឆ្លង (៣) ទប់ស្កាត់ការរីករាលដាលជំងឺឆ្លងជាសកលដែលជាបញ្ហាសុខភាពសាធារណៈ (៤) ការប្រយុទ្ធប្រឆាំងនឹងជំងឺមិនឆ្លង ដូចជា ទឹកនោមផ្អែម មហារីក ជំងឺលើសសម្ពាធឈាម ជំងឺបេះដូង សរសៃឈាមជាដើម (៥) ទប់ស្កាត់ និងបង្ការជំងឺដែលបណ្តាលមកពីការប្រែប្រួលអាកាសធាតុ (៦) ធ្វើឱ្យប្រសើរឡើងនូវការពិនិត្យ និងព្យាបាលជំងឺ នៅតាមសហគមន៍ (៧) លើកកម្ពស់ការថែទាំសុខភាព លើសេវាសាធារណៈ និងសេវាឯកជន (៨) ការបណ្តុះបណ្តាលអភិវឌ្ឍន៍ធនធានមនុស្សជាពិសេសជំនាញសុខាភិបាល និងទី (៩) អភិវឌ្ឍន៍សុខភាពឌីជីថល(Digital Health) ដែលស្របតាមផែនការយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលអាណត្តិទី៧ នេះ។

ឯកឧត្តមសាស្ត្រាចារ្យ បានបញ្ជាក់ជូនគណៈប្រតិភូនូវបេសកកម្មរបស់ក្រសួងសុខាភិបាលក្នុងអាណត្តិថ្មីនេះ គឺ ការពង្រឹងគុណភាពនៃការផ្តល់សេវាសុខាភិបាល ចាប់ពីថ្នាក់មណ្ឌលសុខភាព រហូតដល់មន្ទីរពេទ្យជាតិ រួមទាំងផ្នែកឯកជនផងដែរ។

លោកស្រី Hunter Lam តំណាងក្រុមហ៊ុន LEE LI Holdings បានថ្លែងអំណរដល់ឯកសាស្ត្រាចារ្យរដ្ឋលេខាធិការ ដែលបានផ្តល់ឱកាសឱ្យគណៈប្រតិភូរបស់លោកស្រីបានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅក្នុងឱកាសបំពេញទស្សនកិច្ចសិក្សា ស្វែងយល់ឱកាសវិនិយោគនៅកម្ពុជា លើវិស័យសក្តានុពលមួយចំនួន រួមមាន៖ (១) វិស័យឧស្ម័ន និងប្រេង (២) វិស័យសុខាភិបាល (3) មជ្ឈមណ្ឌលវាយតម្លៃទទួលស្គាល់សម្រាប់ការនាំចេញ (4) វិស័យកែច្នៃចំណីអាហារ និងឡូជីស្ទីក និង (5) វិស័យយានយន្ត។ 

លោកស្រី បានជម្រាបជូនអង្គប្រជុំថា កន្លងមកក្រុមហ៊ុនរបស់លោកស្រី មានបទពិសោធន៍វិនិយោគលើមន្ទីរពេទ្យឯកជន និងសហការវិនិយោគជាមួយមន្ទីរពេទ្យសាធារណៈរបស់រដ្ឋ លើផ្នែករូបភាពវេជ្ជសាស្ត្រដូចជា CT Scan, MRI, Ultrasound, Mammography, Laboratory equipment។នៅប្រទេសមួយចំនួនរួចមកហើយ។

លោកស្រី បានស្នើសុំការអនុញ្ញាតឱ្យក្រុមការងារបច្ចេកទេសរបស់ក្រុមហ៊ុនមកធ្វើការសិក្សាលម្អិតប្រព័ន្ធសុខាភិបាល សិក្សាលទ្ធភាព និងពិនិត្យរកឱកាសវិនិយោគលើវិស័យសុខាភិបាល នៅពេលខាងមុខ និងស្នើសុំការសហការពីផ្នែកពាក់ព័ន្ធនៃក្រសួងសុខាភិបាល។ បន្ទាប់ពីទទួលបានលទ្ធផលសិក្សានេះរួច ទើបក្រុមហ៊ុនរៀបចំផែនការវិនិយោគលើផ្នែកអាទិភាពមួយចំនួននៃវិស័យសុខាភិបាល។

ឯកឧត្តមសាស្ត្រាចារ្យរដ្ឋលេខាធិការ បានថ្លែងអំណរគុណ និងបញ្ជាក់ជំហររបស់ក្រសួងសុខាភិបាល គាំទ្រជំនួយពីដៃគូរ និងសប្បុរសជន និងការវិនិយោគពីផ្នែកឯកជន រួមចំណែកលើកកម្ពស់គុណភាពសេវាសុខាភិបាល ដើម្បីឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល និងស្នើឱ្យក្រុមហ៊ុនពិនិត្យលទ្ធភាពបន្ថែមកិច្ចសហប្រតិបត្តិការជាមួយក្រសួងសុខាភិបាល លើផែនការអាទិភាព វិស័យសុខាភិបាល ដែលបានដាក់ចេញដោយក្រសួងសុខាភិបាល ក្នុងការអនុវត្តយុទ្ធសាស្រ្តបញ្ចកោណ របស់រាជរដ្ឋាភិបាលសម្រាប់នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕

អត្ថបទ ៖ រដ្ឋា

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm