
ទាហានមកពីអតីតប្រទេសជាច្រើនរបស់សហភាពសូវៀត រួមទាំងរុស្ស៊ី ក៏ដូចជាប្រព័ន្ធបាញ់មីស៊ីលមានសមត្ថភាពនុយក្លេអ៊ែរ និងយានអាកាសគ្មានមនុស្សបើកប្រើប្រាស់នៅក្នុងជម្លោះរុស្ស៊ី-អ៊ុយក្រែន បានរួមចំណែកក្នុងក្បួនព្យុហយាត្រាយោធា ដើម្បីប្រារព្ធទិវាឯករាជ្យជាតិរបស់បេឡារុស នៅទីក្រុង Minsk ។
នៅថ្ងៃពុធនេះ បេឡារុស ប្រារព្ធខួបលើកទី ៨០នៃការរំដោះទីក្រុង Minsk ចេញពីការកាន់កាប់របស់ក្រុមណាស៊ីអាល្លឺម៉ង់ អំឡុងសង្រ្គាមលោកលើកទី ២ ។
រដ្ឋមន្រ្តីការពារជាតិរុស្ស៊ីលោក Andrei Belousov បានចូលរួមនៅក្នុងព្រឹត្តការណ៍នេះ ដែលមានវត្តមានផងដែររបស់គណៈប្រតិភូមកពីប្រទេសអាស៊ែបៃហ្សង់ កាហ្សាក់ស្ថាន កៀគីស្ថាន តាជីគីស្ថាន អ៊ូសបេគីស្ថាន និងចិន ។
ប្រធានាធិបតីបេឡារុសលោក Alexander Lukashekoនិយាយថា នៅថ្ងៃទី ៣ ខែកក្កដា ឆ្នាំ ១៩៤៤ សង្រ្គាមចុងក្រោយសម្រាប់ទីក្រុងរបស់បេឡារុសពួកយើង បានឈ្នះ ប៉ុន្តែសំឡេងគ្រាប់ផ្ទុះនៅតែមាននៅក្នុងការចងចាំប្រវត្តិសាស្រ្តរបស់ពួកយើង ហើយពួកយើងដឹងថា ពួកយើងត្រូវតែធ្វើអ្វីៗគ្រប់បែបយ៉ាង ដើម្បីបន្តការចងចាំមួយនេះ ឆ្លងកាត់ច្រើនសតវត្សរ៍ទៀត ៕

