
ប្រធានាធិបតីចិនលោក Xi Jinping ទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅ នៅរដ្ឋធានី Astana របស់ប្រទេសកាហ្សាក់ស្ថានកាលពីថ្ងៃអង្គារ និងនៅវិមានប្រធានាធិបតីនាថ្ងៃពុធនេះ ដើម្បីចូលរួមកិច្ចប្រជុំកំពូលអង្គការកិច្ចសហប្រតិបត្តិការសៀងហៃ(SCO) ។ កិច្ចប្រជុំកំពូលនេះ មានរយៈពេល ២ថ្ងៃ ដែលនឹងបញ្ចប់ទៅនៅថ្ងៃព្រហស្បតិ៍ស្អែក ។
គេរំពឹងផងដែរថា លោក Xi នឹងជួបសំណេះសំណាលការងារជាមួយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin នាថ្ងៃពុធនេះ នៅក្រៅកិច្ចប្រជុំកំពូល ។
លោក Putin និងលោក Xi បានពង្រីកកិច្ចប្រជុំកំពូល SCO គឺជាក្លិបមួយត្រូវបានបង្កើតឡើងនៅឆ្នាំ ២០០១ ដែលរុស្ស៊ី ចិន និងប្រទេសមហាអំណាចអាស៊ីកណ្តាល ដាក់បញ្ចូលឥណ្ឌា អ៊ីរ៉ង់ និងប៉ាគីស្ថាន ជាការទប់ទល់នឹងលោកខាងលិច ។
រដ្ឋដទៃទៀតដែលចូលរួមក្នុងកិច្ចពិភាក្សាជាមួយក្រុមប្រទេសនេះ រួមមានបារ៉ែន កម្ពុជា អេហ្ស៊ីប គុយវ៉ែត មីយ៉ាន់ម៉ា នេប៉ាល់ កាតា អារ៉ាប៊ីសាអូឌីត និងអារ៉ាប់រួម ។
ដោយឡែក អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres ត្រូវបានគេរំពឹងផងដែរថា នឹងមានវត្តមាននៅទីក្រុង Astana សម្រាប់កិច្ចប្រជុំកំពូលមួយនេះ ៕

