
នាយករដ្ឋមន្ត្រីប៉ូឡូញ លោក Donald Tusk បាននិយាយកាលពីថ្ងៃអង្គារថា ប្រទេសប៉ូឡូញ និងអាល្លឺម៉ង់ នឹងសហការគ្នា ដើម្បីបង្កើនការការពារព្រំដែនខាងក្រៅរបស់សហភាពអឺរ៉ុប និងដើម្បីលើកកម្ពស់ការការពារដែនអាកាសអឺរ៉ុប។
នៅក្នុងសន្និសីទសារព័ត៌មានរួមមួយជាមួយអធិការបតីអាល្លឺម៉ង់ លោក Olaf Scholz ដែលបំពេញទស្សនកិច្ចនៅអាល្លឺម៉ង់ លោក Tusk បាននិយាយថា លោកមានសេចក្តីសោមនស្សរីករាយ ដែលបានឮថា ប្រទេសអាល្លឺម៉ង់ បានត្រៀមខ្លួនរួចជាស្រេច ក្នុងការចែករំលែកការទទួលខុសត្រូវសម្រាប់ការការពារព្រំដែនភាគខាងកើតរបស់សហភាពអឺរ៉ុប រួមជាមួយនឹងរដ្ឋសមាជិកសហភាពអឺរ៉ុបផ្សេងទៀត។
យោងតាមទីភ្នាក់ងារសារព័ត៌មានប៉ូឡូញ (PAP) កិច្ចប្រជុំកាលពីថ្ងៃអង្គារ នៅការិយាល័យនាយករដ្ឋមន្ត្រីប៉ូឡូញ គឺជាការពិគ្រោះយោបល់អន្តររដ្ឋាភិបាលលើកដំបូង ចាប់តាំងពីឆ្នាំ ២០១៨។
នាពេលថ្មីៗនេះ លោក Tusk បានប្រកាសពីគំនិតផ្តួចផ្តើមដ៏សំខាន់មួយ ដើម្បីពង្រឹងព្រំដែនរបស់ប្រទេសប៉ូឡូញជាមួយបេឡារុស និងរុស្ស៊ី ដែលត្រូវបានគេស្គាល់ថា ជា ខែលការពារខាងកើត ( East Shield) ។ ការពិភាក្សា កំពុងដំណើរការ ដើម្បីធ្វើសមាហរណកម្មកិច្ចខិតខំប្រឹងប្រែងនេះ ជាមួយនឹងគម្រោងស្រដៀងគ្នា ដែលស្នើឡើងដោយបណ្តារដ្ឋបាល់ទិក។