
នគរបាលខណ្ឌ និយាយថា នគរបាលនៅតំបន់ភាគខាងជើងអ៊ីស្រាអែល បានបង្កើនការប្រុងប្រយ័ត្នខ្ពស់ផ្នែកសន្តិសុខ ក្រោយហេតុការណ៍ដេញចាក់ បណ្តាលឲ្យមនុស្ស ២នាក់ រងរបួសនៅផ្សារទំនើបនាថ្ងៃពុធនេះ ។
ក្រុមសង្រ្គោះបន្ទាន់ បាននៅកន្លែងកើតហេតុ ស្ថិតនៅក្នុងទីក្រុង Karmiel ជាទីដែលជនសង្ស័យ ចាក់បុរស ២នាក់ដែលមានវ័យជាង ២០ឆ្នាំ ឲ្យរងរបួស ។
ក្រុមនគរបាល បានចាត់ទុកការវាយប្រហារនេះ ថាជាអំពើភេរវកម្មសង្ស័យ ហើយពួកគេនិយាយថា ជនវាយប្រហារ ត្រូវបានបាញ់សម្លាប់ ប៉ុន្តែពួកគេពុំបានបញ្ចេញអត្តសញ្ញាណរបស់គាត់នោះទេ ។
លោក Shuki Tahauka គឺជាមន្រ្តីនគបាលខណ្ឌនៅភាគខាងជើងអ៊ីស្រាអែល និយាយប្រាប់ក្រុមអ្នកសារព័ត៌មានថា ក្រុមនគរបាល កំពុងស៊ើបអង្កេតលើឧបទ្ទេវហេតុមួយនេះ ហើយកំពុងប្រុងជើងការខ្ពស់ នៅទូទាំងតំបន់ ។
នៅពុំទាន់មានការអះអាងទទួលស្គាល់ភ្លាមៗនោះទេចំពោះការវាយប្រហារនេះ ៕