អ៊ីស្រាអែល អនុម័តការរឹបអូសយកដីនៅតំបន់ West Bank ធំបំផុតក្នុងរយៈពេលជាច្រើនទសវត្សរ៍មកនេះ

2024/07/04 05:07:15 pm        141

ប្រទេសអ៊ីស្រាអែល បានអនុម័តការរឹបអូសយកដីធំបំផុតរបស់ខ្លួននៅតំបន់កាន់កាប់ West Bank ក្នុងរយៈពេលជាង៣ទសវត្សរ៍មកនេះ ជាចំណាត់ការមួយដែលត្រូវបានរិះគន់ដោយក្រុមសកម្មជនកាលពីថ្ងៃពុធ ថា ជាការធ្វើឲ្យប៉ះពាល់ដល់ក្តីសង្ឃឹមសន្តិភាពរបស់ប៉ាឡេស្ទីន។

យោងតាមសេចក្តីប្រកាសជាផ្លូវការ ដែលទទួលបានដោយសារព័ត៌មាន AFP បន្ទាប់ពីត្រូវបានបង្ហាញដោយក្រុម Peace Now បានឲ្យដឹងថា ផ្ទៃដីទំហំ ១២,៧ គីឡូម៉ែត្រក្រឡានៅជ្រលងភ្នំហ្សកដានី ត្រូវបានប្រកាសជាផ្លូវការថាជា «សម្បត្តិរដ្ឋ» កាលពីខែមិថុនា។

ក្រុម Peace Now បាននិយាយថា ទំហំនៃតំបន់ដែលបានកំណត់សម្រាប់ការប្រកាសគឺធំបំផុត ចាប់តាំងពីកិច្ចព្រមព្រៀងទីក្រុង Oslo ឆ្នាំ១៩៩៣ ហើយឆ្នាំ២០២៤ កំណត់នូវចំណុចខ្ពស់ក្នុងវិសាលភាពនៃសេចក្តីប្រកាសដីរដ្ឋ។ រដ្ឋាភិបាលអ៊ីស្រាអែល បានរឹបអូសយកផ្ទៃដីសរុប ២៣,៧ គីឡូម៉ែត្រក្រឡា នៅតំបន់ West Bank ចាប់តាំងពីដើមឆ្នាំមក។

ក្រុម Peace Now បាននិយាយថា នៅពេលដែលដីត្រូវបានប្រកាសថាជា «សម្បត្តិរដ្ឋ» ពលរដ្ឋប៉ាឡេស្ទីន បានបាត់បង់សិទ្ធិនៃកម្មសិទ្ធិឯកជន ហើយត្រូវបានរារាំងមិនឲ្យប្រើប្រាស់ដីនោះ។

អ៊ីស្រាអែល បានដណ្តើមយកតំបន់ West Bank ទីក្រុងក្រុងហ្សេរុយសាឡឹមខាងកើត និងតំបន់ហ្កាហ្សាស្ទ្រីប ក្នុងសង្រ្គាមអារ៉ាប់-អ៊ីស្រាអែល ឆ្នាំ១៩៦៧។ ចាប់តាំងពីពេលនោះមក អ៊ីស្រាអែល បានសាងសង់ការតាំងទីលំនៅរាប់សិបកន្លែងនៅទូទាំងតំបន់ West Bank ផ្តល់លំនៅឋានដល់ជនជាតិអ៊ីស្រាអែលជាង ៤៩០.០០០នាក់ ដែលត្រូវបានចាត់ទុកថាខុសច្បាប់ក្រោមច្បាប់អន្តរជាតិ។

ពលរដ្ឋប៉ាឡេស្ទីន ប្រហែលបីលាននាក់រស់នៅក្នុងតំបន់ West Bank ។


អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        155
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        144
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        143

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm