អ្នកនាំពាក្យចិនដីគោកកាលពីថ្ងៃពុធសប្ដាហ៍នេះ បាននិយាយថា ទូកនេសាទមួយគ្រឿងមកពីតំបន់តៃវ៉ាន់ត្រូវបានរឹបអូសដោយឆ្មាំល្បាតឆ្នេរនៃខេត្តហ្វ៊ូជៀន (Fujian) របស់ចិនដោយការសង្ស័យថាជាប្រតិបត្តិការខុសច្បាប់។

លោក ជិន ប៊ីនហួ (Chen Binhua) អ្នកនាំពាក្យការិយាល័យកិច្ចការកោះតៃវ៉ាន់នៃក្រុមប្រឹក្សារដ្ឋចិនបាននិយាយថា ទូកដែលឃាត់បាននាពេលថ្មីៗនេះនៅក្នុងដែនទឹកក្បែរទីក្រុង ក្វាងចូវ (Quanzhou) បានបំពានលើបម្រាមនេសាទនៅរដូវក្តៅ ហើយបានចូលរួមក្នុងប្រតិបត្តិការនេសាទដែលត្រូវបានហាមឃាត់។
លោកបានលើកឡើងថា ការរឹបអូសយកទូកនេះ ជាការអនុវត្តច្បាប់ជាប្រចាំក្នុងគោលបំណងរក្សាសណ្តាប់ធ្នាប់នេសាទ ថែរក្សាធនធានជលផលសមុទ្រ និងការពារបរិស្ថាន។

អ្នកនាំពាក្យរូបនេះបន្តថា ក្រុមអាជ្ញាធរពាក់ព័ន្ធនឹងចាត់ការតាមច្បាប់ ដើម្បីដោះស្រាយករណីនេះ៕