កីឡាវាយកូនឃ្លីលើតុ​ទទួល​បាន​សម្ភារៈ​ហ្វឹកហាត់​ពី​សហព័ន្ធ​កីឡាវាយកូនឃ្លីលើតុ​អាស៊ី​

2021/08/24 05:40:29 pm        102

​វាយកូនឃ្លីលើតុ៖ សហព័ន្ធ​កីឡាវាយកូនឃ្លីលើតុ​កម្ពុជា​បានទទួល​សម្ភារៈ​កីឡា ដែល​ជា​ជំនួយ​ឧបត្ថម្ភ​របស់​សហព័ន្ធ​កីឡាវាយកូនឃ្លីលើតុ​អាស៊ី ដើម្បី​បម្រើ​ឲ្យ​ការត្រៀម​ប្រមូលផ្ដុំ​ហ្វឹកហាត់​លក្ខណៈ​បិទ​ខ្ទប់នាពេល​ឆាប់ៗ​ខាងមុខ។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក ស៊ុន សុទ្ធា​រិ​ទ្ធ អគ្គលេខាធិការ​សហព័ន្ធ​កីឡាវាយកូនឃ្លីលើតុ​កម្ពុជា។​

​អគ្គលេខាធិការ​សហព័ន្ធ​ដដែល​បន្ដថា បន្ទាប់ពី​សម្ភារៈ​ហ្វឹកហាត់​ដល់​មកដល់​កម្ពុ​ជា សហព័ន្ធ​បាន​បញ្ជូនទៅ​សាល​កីឡាវាយកូនឃ្លីលើតុនៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ​ភ្លាម ដើម្បី​ត្រៀម​រៀបចំ​កន្លែង​ប្រមូលផ្ដុំ​ហ្វឹកហាត់​លក្ខណៈ​បិទ​ខ្ទប់នាពេល​ឆាប់ៗ​ខាងមុខ បន្ទាប់ពី​ទទួលបាន​ការអនុញ្ញាត​ពី​ក្រសួង​អប់រំ យុវជន និង​កីឡា និង​គណៈកម្មាធិការ​ជាតិ CAMSOC ដើម្បី​សម្រួច​សមត្ថភាព​កីឡាករ​-​កីឡាការិនី​ត្រៀម​ស៊ី​ហ្គេម។​ ​ចំពោះ​សម្ភារៈ​ដែលជា​ជំនួយ​របស់​សហព័ន្ធ​កីឡាវាយកូនឃ្លីលើតុ​អាស៊ី​នេះ​មាន​ចំនួន ៩​ប្រភេទដែលមាន​តម្លៃ​សរុប​ជាង ៥,០០០​ដុល្លារ ហើយ​ការទទួលបាន​នូវ​សម្ភារៈ​ហ្វឹកហាត់​ថ្មីៗ​បន្ថែម​នេះ លោក​រំពឹងថា ក្រុម​កីឡាករ​-​កីឡាការិនីដែល​គ្រោង​ប្រមូលផ្ដុំ​បិទ​ខ្ទប់នាពេល​ឆាប់ៗ​ខាងមុខ នឹង​ទទួលបាន​ឧបករណ៍​ហ្វឹកហាត់​គ្រប់គ្រាន់ដើម្បី​សម្រួច​បច្ចេកទេស​ ឆ្ពោះទៅ​ប្រកួតប្រជែង​ស៊ី​ហ្គេម​ចំពោះមុខ ពិសេស​ស៊ី​ហ្គេមឆ្នាំ​២០២៣ នៅ​កម្ពុជា។​

​លោក ស៊ុន សុទ្ធា​រិ​ទ្ធ បាន​បន្ថែមថា គោលដៅ​ចំពោះមុខ​ក្រៅពី​ការប្រមូលផ្ដុំ​បិទ​ខ្ទប់នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ តាមរយៈ​គោលការណ៍​របស់​គណៈកម្មាធិកា​រ​ជាតិ CAMSOC សហព័ន្ធ​ក៏​គ្រោង​បញ្ជូន​កីឡាករ​-​កីឡាការិនី​មួយចំនួន​ទៅ​ហ្វឹកហាត់​នៅ​ចិន ជាមួយ​សហព័ន្ធ ១១​ប្រភេទ​កីឡា​ទៀតក្រោយ​ជំនួយឥតសំណង​របស់​រដ្ឋាភិបាល​ចិន ដើម្បី​សម្រួច​សមត្ថភាព និង​បច្ចេកទេស​បន្ថែមក្នុង​ដំណើរ​ឆ្ពោះទៅ​ស៊ី​ហ្គេម​លើក​ទី​៣១ នៅ​វៀតណាម និង​ស៊ី​ហ្គេម​លើក​ទី​៣២ នៅ​កម្ពុជា​ផង​ដែរ៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        72
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        315
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        392

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm