មន្ត្រីនគរបាលផ្លូវហាយវ៉េ បាននិយាយកាលពីថ្ងៃពុធ (០៣ កក្កដា) ថា មនុស្សសរុបចំនួន ៥៣ នាក់បានស្លាប់ និង ១៨៦ នាក់ផ្សេងទៀតបានរងរបួសនៅក្នុងគ្រោះថ្នាក់ចរាចរណ៍ចំនួន ៩៩ ករណីនៅលើផ្លូវហាយវ៉េ យ៉ានហ្កន-ម៉ានដាឡាយ (Yangon-Mandalay) របស់សហភាពមីយ៉ាន់ម៉ា នៅក្នុងឆមាសទីមួយនៃឆ្នាំនេះ។
មន្រ្តីនគរបាលនោះបានប្រាប់សារព័ត៌មានស៊ីនហួរថា តួលេខនេះមានការកើនឡើង បើប្រៀបធៀបទៅនឹងការស្លាប់ចំនួន ៥៣ នាក់ និងរបួស ១៦២ នាក់ដែលបានរាយការណ៍ពីគ្រោះថ្នាក់ចរាចរណ៍ចំនួន ៨៣ ករណីក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

មូលហេតុចម្បងនៃគ្រោះថ្នាក់រថយន្តនៅក្នុងប្រទេសមីយ៉ាន់ម៉ា រួមមានយានយន្តខុសបច្ចេកទេស ការធ្វេសប្រហែសរបស់មនុស្ស រួមទាំងស្ថានភាពផ្លូវ និងអាកាសធាតុមិនល្អ។ មន្រ្តីរូបនោះបានបន្ថែមថា គ្រោះថ្នាក់ចរាចរណ៍ភាគច្រើនក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះគឺមកពីការបើកបរមិនប្រុងប្រយ័ត្ន។
ផ្លូវល្បឿនលឿន យ៉ានហ្កន-ម៉ានដាឡាយ ប្រវែង ៥៨៧ គីឡូម៉ែត្រ ដែលជាផ្លូវហាយវ៉េដ៏មមាញឹកបំផុតនៅក្នុងប្រទេសមីយ៉ាន់ម៉ា តភ្ជាប់ទីក្រុងពាណិជ្ជកម្មរបស់ទីក្រុង យ៉ានហ្កន ជាមួយទីក្រុងធំទីពីររបស់ខ្លួនគឺក្រុង ម៉ានដាឡាយ៕
