បាល់ទាត់៖ ខ្សែបម្រើក្រុមជំរើសជាតិអាល្លឺម៉ង់ Joshua Kimmich បានចុះហត្ថលេខារយៈពេលវែងបន្តកិច្ចសន្យាជាមួយក្រុមជើងឯកអាល្លឺម៉ង់ Bayern Munich ដល់ឆ្នាំ២០២៥។ Joshua Kimmich ដែលមកដល់ Bayern Munich ពី RB Leipzig តាំងពីឆ្នាំ២០១៥ នោះបានក្លាយខ្លួនជាកីឡាករខ្សែបម្រើកំពូលម្នាក់នៅអាល្លឺម៉ង់។

កីឡាករវ័យ ២៦ឆ្នាំរូបនេះនៅសល់កិច្ចសន្យាចាស់ ២ឆ្នាំទៀតនៅ Bayern Munich តែក្រុមជើងឯកអាល្លឺម៉ង់ចង់ចងជើង Kimmich រយៈពេលយូរបន្ថែមទៀត។ Joshua Kimmich បង្ហាញខ្លួននៅ Bayern Munich សរុប ២៦៤ប្រកួតជាមួយនឹងប្រកួតចុងក្រោយដែល Bayern Munich យកឈ្នះ ៣-២ លើ FC Cologne កាលពីថ្ងៃអាទិត្យ។ កីឡាករជំរើសជាតិអាល្លឺម៉ង់រូបនេះស៊ុតបញ្ចូលទីបាន ៣០គ្រាប់ និងបញ្ជូន ៧៣លើកឱ្យ Bayern Munich ឈ្នះពានសរុប ១៧ ដែលរួមមាន Bundesliga ៦លើក និង UEFA Champions League ១លើក៕
អត្ថបទ៖នាង សុភាវុធ