ម្ចាស់អាជីវកម្មខ្នាតតូចនៅតាមដងផ្លូវនៃស្រុកភីងជាំង(Pingjiang) ក្នុងខេត្ត ហ៊ូណាន(Hunan) ប្រទេសចិន បានស្រែកយំរៀបរាប់ការខាតបង់យ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីតំបន់នេះ ត្រូវបានវាយប្រហារដោយភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់កាលពីថ្ងៃពុធ ទី ៣ ខែកក្កដាសប្ដាហ៍នេះ ។

អ្នកស្រី តាន់ (Tan)អាជីវកររស់នៅក្នុងស្រុកនេះ និងជាថៅកែហាងលក់សម្ភារៈការិយាល័យ បាននិយាយថា គ្រួសាររបស់អ្នកស្រីកំពុងព្យាយាមប្រមូលទំនិញទាំងអស់ទៅកាន់បន្ទប់ជាន់លើ នៅពេល ទឹកជំនន់បានហក់ឡើងខ្ពស់តាំងពីព្រឹកព្រលឹម ប៉ុន្តែភ្លាមៗនោះ ទឹកជំនន់បានលិចពេញជាន់ទីមួយ។
អ្នកស្រី បាននិយាយថា រូបគាត់មិនបានទទួលការជូនដំណឹងជាមុនទេ មុនពេលទឹកជំនន់មកដល់។
ភ្លៀងធ្លាក់ខ្លាំងបានវាយលុកផ្នែកខ្លះនៃខេត្ត ហ៊ូណាន ភាគកណ្តាលប្រទេសចិនកាលពីដើមសប្តាហ៍នេះ ដែលបណ្តាលឱ្យទឹកទន្លេ មីឡូ (Miluo) ក្នុងស្រុកភីងជាំង ហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល៧០ ឆ្នាំ។

ក្រុមអាជ្ញាធរក្នុងតំបន់ក្នុងខេត្តហ៊ូណាន បានធ្វើសកម្មកម្រិតឆ្លើយតបគ្រាអាសន្នអតិបរមា។
មនុស្សប្រហែល ៣៤០.០០០នាក់ នៅក្នុងប្រទេសចិនបានរងផលប៉ះពាល់ ហើយអាជីវកម្មត្រូវបានរងផលប៉ះពាល់៕