សហជីពនៅកម្ពុជាទាមទារឱ្យអង្គការសង់ត្រាល់ត្រូវបង្ហាញជាសាធារណៈពីសំណួរសម្ភាសន៍ និងសហជីពដែលបានផ្តល់សម្ភាន៍ដែលធ្វើឱ្យមានការរិះគន់យ៉ាងធ្ងន់ធ្ងរ

2024/07/04 06:50:26 pm        548

ភ្នំពេញ៖ សហជីពធំៗនៅកម្ពុជាបន្តទាមទារឱ្យអង្គការសង់ត្រាល់បង្ហាញជាសាធារណៈពីសំណួរ និងសហជីពដែលបានផ្តល់បទសម្ភាសន៍ដែលជាធាតុសំខាន់បំផុតក្នុងការធ្វើរបាយការណ៍ដែលនាំឱ្យមានការរិះគន់យ៉ាងធ្ងន់ធ្ងរ។ 

លោក ហ្វា សាលី ប្រធានសម្ព័ន្ធសហជីពជាតិ ក្នុងសន្និសីទសារព័ត៌មានកាលពីរសៀលថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០២៤ បានលើកឡើងថា ”យើងស្នើឱ្យសង់ត្រាល់បង្ហាញនូវភស្តុតាង ហើយយើងនឹងធ្វើការទាំងអស់គ្នាទៅលើអ្វីដែលមាននៅលើរបាយការណ៍របស់គាត់ពិតប្រាកដ”។ 

លោកបានបន្ថែមថា របាយការណ៍សង់ត្រាល់ដែលគ្មានភស្តុតាងដូច្នោះ គឺមិនអាចទទួលយកបាននោះទេ ព្រោះវាធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ច មុខមាត់ប្រទេស និងកម្មករនិយោជិករាប់សិបម៉ឺននាក់ដែលរំពឹងលើវិស័យឧស្សាហកម្មកាត់ដេរ សម្លៀកបំពាក់ និងស្បែកជើង។ 

ប្រធានសម្ព័ន្ធសហជីពជាតិ បានបន្តថា មកដល់ពេលនេះសង់ត្រាល់គួរតែបង្ហាញពីសហជីពទាំង ១៤ ដែលខ្លួនបានសម្ភាស និងស្រាវជ្រាវ ប្រសិនបើមាន យើងនឹងទទួលខុសត្រូវ តែបើគ្មាននោះអ្វីដែលសហជីពទាំងអស់ប្តឹងគឺមិនខុសនោះទេ។ 

ជាមួយគ្នានោះដែរ លោក ហង្ស រ៉ារី ប្រធានសហភាពសហជីពរក្សាសិទ្ធិកម្មករកម្ពុជា បានិយាយថា “សង់ត្រាល់ គួរតែបង្ហាញសំណួរដែលខ្លួនបានសម្ភាសជាមួយសហជីពមូលដ្ឋាន ព្រោះយើងមិនអាចលើកយកសំណាកមួយដែលមានតែរបាយការណ៍ តែមិនមានភស្តុតាងគ្រប់គ្រាន់បានទេ”។ 

លោកបានបន្ថែមទៀតថា ការលាក់បាំងរបស់សង់ត្រាល់បង្ហាញពីចេតនាអាក្រក់ ដែលមានបំណងក្នុងការបំផ្លាញវិស័យកាត់ដេរ និងស្ថេរភាពកម្មករនិយោជិកនៅកម្ពុជា។ 

ឯលោក សំ សឿន ប្រធានក្រុមប្រឹក្សាជាតិសហជីព បាននិយាយថា “អង្គការសង់ត្រាល់គួរតែហ៊ានបង្ហាញនូវកម្រងសំណួរក្នុងកិច្ចសម្ភាសរបស់គាត់ជាមួយនឹងកម្មករនិយោជិកប្រមាណជាងជិត ១០០ នាក់នោះ ហើយហ៊ានបង្ហាញនូវលទ្ធផលសំណាក់នៃការរកឃើញ ថាពិតជាបានសួរកម្មករដោយមិនត្រូវលាក់បាំងនោះទេ”។

ប្រធានក្រុមប្រឹក្សាជាតិសហជីព បន្ថែមថា សង់ត្រាល់គួរតែហ៊ានបង្ហាញថា តើខ្លួនសម្ភាសកម្មករប៉ុន្មាននាក់ ទទួលបានលទ្ធផលអវិជ្ជមាន និងវិជ្ជមានប៉ុន្មាន ហើយយកទៅថ្លឹងថ្លែងរបៀបម៉េចទើបបានចេញជារបាយការណ៍ដ៏ងងឹតនេះ។

លោកបានបន្តថា ប្រសិនបើសង់ត្រាល់មិនបញ្ចេញពីលទ្ធផលនៃការសម្ភាសជាមួយកម្មករនិយោជិកដែលខ្លួនធ្លាប់បានធ្វើនោះទេ បានន័យថាសង់ត្រាល់មិនហ៊ានទទួលខុសត្រូវលើអ្វីដែលខ្លួនបានធ្វើ និងមានចេតនាអាក្រក់មកបំផ្លាញវិស័យកាត់ដេរនៅកម្ពុជា៕

អត្ថបទដែលទាក់ទង

កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am        67
ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        172
រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        153

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី

2026/07/24 10:54:28 am
​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am
​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm