យោធា​អាមេរិក​ទុក​ពេល​ឲ្យ​លោក Biden​ សម្រេចចិត្ត​ពន្យារពេល​ការ​ជម្លៀស​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​

2021/08/24 06:10:02 pm        785

​អាមេរិក៖ យោធា​អាមេរិក​កំពុង​ផ្តល់​ការ​ប្រឹក្សា​ដល់​ប្រធានាធិបតី Joe Biden ថា​ លោក​ត្រូវតែ​សម្រេច​ចិត្ត​នៅ​ថ្ងៃ​អង្គារ​នេះ​ថា ​តើ​ត្រូវ​ពន្យារពេល​ការ​ជម្លៀស​ប្រជាជន​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន ​ឱ្យ​ហួស​ពី​ពេលវេលា​ដែល​បាន​កំណត់​ថ្ងៃ​ទី​៣១ ខែ​សីហា ឬ​យ៉ាងណា នេះ​បើ​យោង​តាម​មន្ត្រី​ការពារ​ជាតិ​ដែល​ដឹង​ច្បាស់​ពី​ការពិភាក្សា​នេះ ទោះបីជា​លោក Biden មិនទាន់​សម្រេចចិត្ត​ច្បាស់​ក៏ដោយ​។

​ក្រុម​ទីប្រឹក្សា​យោធា​បាន​ប្រាប់​សេត​វិមាន​ថា​ ការសម្រេចចិត្ត​ត្រូវតែ​ធ្វើឡើង​នៅ​ថ្ងៃ​អង្គារ​នេះ ​ដើម្បី​មាន​ពេលវេលា​គ្រប់គ្រាន់​ដក​កងទ័ព​ចំនួន ៥.៨០០​នាក់​ដែល​បច្ចុប្បន្ន​កំពុង​ស្ថិត​នៅ​លើ​ទឹកដី​នោះ ក៏ដូចជា​ឧបករណ៍​ និង​អាវុធ​របស់​ពួកគេ​។ ប្រសិនបើ​ប្រធានាធិបតី​យល់ព្រមនោះ ​យោធា​រំពឹង​ថា​នឹង​មាន​ពេលវេលា ​“ពីរ​បី​ថ្ងៃ​ទៀត​” នៃ​ការ​ព្យាយាម​ជម្លៀស​ប្រជាជន​ឱ្យ​បាន​ច្រើន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​ មុន​ពេល​ការ​ដកទ័ព​អាមេរិក​ចាប់ផ្តើមដែល​អាច​ធ្វើ​ទៅ​បាន​នៅ​ចុង​សប្ដាហ៍​នេះ​។​ ​ទូរទស្សន៍ CNN បាន​ឲ្យ​ដឹង​ថា គិត​ត្រឹម​ថ្ងៃ​ចន្ទ​ដើម​សប្ដាហ៍​នេះ លោក Biden នៅតែ​សម្រេច​ចិត្ត​ថា ​តើ​ត្រូវ​ពន្យារពេល​កំណត់​សម្រាប់​ការ​ដក​កងទ័ព​អាមេរិក​ទាំងអស់ ឬ​អត់។

ទីប្រឹក្សា​របស់​ប្រធានាធិបតី​មួយ​ចំនួន​ បាន​ផ្ដល់​គំនិត​ប្រឆាំង​នឹង​ការ​ពន្យារពេល ​ដោយ​លើកឡើង​ពី​ស្ថានភាព​សន្តិសុខ​នៅ​ក្នុង​ទឹកដី​អា​ហ្វ​ហ្គា​នី​ស្ថាន​។.​ក្រុម​មន្ត្រី​បាន​ចំណាយ​ពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយនេះ ​ដើម្បី​ត្រួតពិនិត្យ​ការ​គំរាមកំហែង​ភេរវកម្ម​ដោយ​សំអាង​លើ​ “ភាព​ឋិតថេរ​” និង​ព័ត៌មាន​គួរ​ឱ្យ​ជឿ​ជាក់​ថា ​ស្ថានការណ៍​វឹកវរ​នៅ​ខាងក្រៅ​អាកាស​យានដ្ឋាន​បាន​បង្កើត​គោលដៅ ​សម្រាប់​ក្រុម​អាយ​ស៊ី​ស​នៅ​អ៊ីរ៉ាក់ និង​អង្គការ​ដទៃ​ទៀត​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm