ការចោទប្រកាន់ពីការអនុវត្តច្បាប់លើក្រុមសកម្មជនបរិស្ថានជាលេសបិទបាំងកំហុសតែប៉ុណ្ណោ

2024/07/04 10:04:17 pm        465

អ្នកនាំពាក្យក្រសួងយុត្តិធម៌ អះអាងថា ការចោទប្រកាន់ពីការអនុវត្តច្បាប់លើក្រុមសកម្មជនបរិស្ថានដែលសាលាដំបូងរាជធានីភ្នំពេញទើបប្រកាសសាលក្រមពាក់ព័ន្ធនឹងការប្រមាថអង្គព្រះមហាក្សត្រជាលេសបិទបាំងកំហុសតែប៉ុណ្ណោះ។

ឆ្លើតតបទៅនឹង សហភាពអឺរ៉ុបប្រចាំកម្ពុជា ស្ថានទូតបរទេស និងអង្គការមិនមែនរដ្ឋាភិបាលមួយចំនួន បានចេញសេចក្តីថ្លែងការណ៍សម្តែងការព្រួយបារម្មណ៍លើការសម្រេចផ្តន្ទាទោសក្រុមសកម្មជនបរិស្ថានកាលពីថ្មីៗនេះ ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានប្រាប់ BTV ឱ្យដឹងនៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤ថា មុនឈានដល់ការសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញក្នុងការផ្តន្ទាទោសលើជនជាប់ចោទនោះ គឺត្រូវផ្អែកលើអង្គហេតុ អង្គច្បាប់ ជាពិសេសភស្តុតាង និងការស៊ើបអង្កេតរបស់សមត្ថកិច្ចទើបឈានទៅដល់ការសម្រេចផ្តន្ទាទោស។ 

អ្នកនាំពាក្យក្រសួងយុត្តិធម៌ លើកឡើងថា ការចេញសេចក្តីថ្លែងការណ៍ចោទប្រកាន់ជុំវិញសំណុំរឿងផ្តន្ទាទោសក្រុមសកម្មជនបរិស្ថាននេះ គឺគ្រាន់តែជាលេស ដើម្បីបិទបាំងកំហុសពួកគេ ក៏ប៉ុន្តែនីតិវិធីផ្លូវច្បាប់មិនអាចជួយដល់ពួកគេបានទេ មានតែការចូលរួមក្នុងដំណើរការក្នុងនីតិវិធីរបស់តុលាការទើបជាមធ្យោបាយការពារជនជាប់ចោទ។

អ្នកនាំពាក្យរូបនេះ អះអាងថា ចំពោះសំណុំរឿងនេះ មានតែមធ្យោបាយតាមផ្លូវតែមួយគត់ជួយដល់ជនជាប់ចោទ គឺការចូលរួមក្នុងដំណើរការនីតិវិធីតុលាការ បង្ហាញភស្តុតាង សក្ខីកម្មឱ្យបានរឹងមាំក្នុងការដោះបន្ទុករួចពីបទចោទដែលសមត្ថកិច្ចមាន ឬបន្តប្តឹងទៅសាលាឧទ្ធរណ៍តែប៉ុណ្ណោះ។ 

សូមជម្រាបថា សាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤ បានប្រកាសសាលក្រមផ្តន្ទាទោសមេក្លោង និងសកម្មជនមាតាធម្មជាតិចំនួន ១០នាក់ ដាក់ពន្ធនាគារពី៦ឆ្នាំ ទៅ៨ឆ្នាំ និងពិន័យជាប្រាក់ចំនួន ១០លានរៀល ពាក់ព័ន្ធការប្រមាថអង្គព្រះមហាក្សត្រ និងរួមគំនិតក្បត់។ ការសម្រេចផ្តន្ទាទោសលើក្រុមសកម្មជនបរិស្ថាននេះ ដោយសារកាលពីឆ្នាំ២០២១ ក្រុមសកម្មជនមាតាធម្មជាតិ បានជាប់ចោទពីបទប្រមាថព្រះមហាក្សត្រ និងបទរួមគំនិតក្បត់ ក្រោយពីបែកធ្លាយវីដេអូកិច្ចប្រជុំមួយដែលពួកគេជជែកគ្នានាពេលនោះ៕ អត្ថបទ សេក ឧត្តម

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm