ការសិក្សា៖ ខ្យល់អាកាសកខ្វក់ បណ្ដាលឲ្យមនុស្ស ៧% ស្លាប់ នៅក្នុងទីក្រុងធំៗរបស់ឥណ្ឌា

2024/07/04 11:17:10 pm        231

ការសិក្សាដ៏ធំមួយដែលចេញផ្សាយ នៅថ្ងៃព្រហស្បតិ៍ (ទី៤ ខែកក្កដា) នេះ បានឱ្យដឹងថា ជាង ៧ភាគរយនៃការស្លាប់ទាំងអស់ នៅក្នុងទីក្រុងធំៗចំនួន ១០របស់ប្រទេសឥណ្ឌា ត្រូវបានផ្សារភ្ជាប់ទៅនឹងខ្យល់បរិយាកាសកខ្វក់ ដែលនាំឲ្យអ្នកស្រាវជ្រាវអំពាវនាវឲ្យមានសកម្មភាពជួយសង្គ្រោះជីវិតមនុស្សរាប់ម៉ឺននាក់ ក្នុង ១ឆ្នាំៗ។

បណ្ដាទីក្រុងឥណ្ឌាដែលពោរពេញដោយផ្សែងអ័ព្ទ ក្នុងនោះរួមទាំងរដ្ឋធានីញូវដេលីផងដែរ ទទួលរងការបង្កកខ្វក់បរិយាកាសដ៏អាក្រក់បំផុតរបស់ពិភពលោក ធ្វើឲ្យអ្នកស្រុកពិបាកដកដង្ហើម និងបង្កការគំរាមកំហែងដល់សុខភាពខ្លាំងឡើងៗ ដែលក្រុមអ្នកស្រាវជ្រាវនៅតែបង្ហាញឲ្យឃើញដដែលៗ។

សម្រាប់ការសិក្សាថ្មី ក្រុមដែលដឹកនាំដោយប្រទេសឥណ្ឌា បានពិនិត្យមើលកម្រិតនៃមីក្រូភាគល្អិតបង្កមហារីក ដែលត្រូវបានស្គាល់ថា ជាសារធាតុបំពុល PM2.5 នៅក្នុងទីក្រុង Ahmedabad, Bengaluru, Chennai, Delhi, Hyderabad, Kolkata, Mumbai, Pune, Shimla និង Varanasi។

ការសិក្សានោះបានឲ្យដឹងថា ចាប់ពីឆ្នាំ២០០៨ ដល់ឆ្នាំ២០១៩ ការស្លាប់ច្រើនជាង ៣៣.០០០នាក់ ក្នុង១ឆ្នាំ អាចមានចំណែកពីការប៉ះពាល់ដោយសារធាតុ PM2.5 ដែលមានកម្រិតលើសពីការណែនាំរបស់អង្គការសុខភាពពិភពលោក (WHO) ចំនួន ១៥មីក្រូក្រាម ក្នុងមួយម៉ែត្រគូប។

ចំនួននោះ តំណាងឲ្យ ៧,២ភាគរយនៃការស្លាប់ដែលបានកត់ត្រា នៅក្នុងទីក្រុងទាំងនោះ នាអំឡុងពេលនោះ។ នេះបើយោងតាមការសិក្សាដែលចេញផ្សាយនៅក្នុងទស្សនាវដ្តី The Lancet Planetary Health៕

អត្ថបទដែលទាក់ទង

អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm       
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1
សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»

2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm