
ឧទ្យានជាតិ Kaziranga ស្ថិតក្នុងរដ្ឋភាគឦសាន Assam ប្រទេសឥណ្ឌា ដែលជាទីជម្រករបស់សត្វរមាសរាប់សិបក្បាល បានរាយការណ៍ពីការងាប់របស់សត្វព្រៃ ៨ក្បាល កាលពីថ្ងៃពុធ ក្រោយទឹកជំនន់ពីទន្លេព្រហ្មបុត្រ ។
លោក Arun Vignesh គឺជាមន្រ្តីនាយកដ្ឋានព្រៃឈើ និយាយថា សត្វព្រៃសរុប ៤៥ក្បាល រួមទាំងទន្សាយ ភេ និងឆ្មាព្រៃ ត្រូវបានសង្រ្គោះ ។
ប្រជាពលរដ្ឋរស់នៅតាមតំបន់ជាច្រើនរបស់ឥណ្ឌា បានប្រឈមភ្លៀងធ្លាក់ខ្លាំង ក្រោយការិយាល័យឧតុនិយម ព្យាករណ៍ពីភ្លៀងធ្លាក់លើសកម្រិតមធ្យម នៅខែកក្កដា ។
នៅរដ្ឋភាគខាងលិច Manipur ក្រុមភ្នាក់ងារពន្លត់អគ្គិភ័យ បានប្រើប្រាស់ទូក ដើម្បីសង្រ្គោះអ្នកស្រុកជាប់ខ្លួននៅក្នុងតំបន់លិចលង់មួយនេះ ។
រដ្ឋាភិបាលឥណ្ឌា បានប្រកាសប្រកាសថ្ងៃឈប់សម្រាកសម្រាប់ស្ថាប័នរដ្ឋនៅថ្ងៃទី ៣ និងថ្ងៃទី ៤ ខែមិថុនា បង្កឡើងដោយសារទឹកជំនន់ ។
នៅទីក្រុងភាគខាងលិច Junagadh រដ្ឋ Gujarat ក្រុមអ្នកស្រុក បានដើរលុកទឹកត្រឹមចង្កេះ ពេលផ្លូវថ្នល់រងការជន់លិចយ៉ាងទ្ងន់ធ្ងរ ៕
