ពួក​តា​លី​បង់​ព្រមាន​ពី​ផលវិបាក​កើតឡើង បើ​លោក Biden ពន្យារពេល​ដក​កងកម្លាំង​របស់​ខ្លួន​

2021/08/24 11:31:23 am        727

​អា​ហ្វ​ហ្គា​នី​ស្ថាន៖ ថ្ងៃ​ផុត​កំណត់​សម្រាប់​ការ​ដក​កងទ័ព​ ចេញពី​អា​ហ្វ​ហ្គា​នី​ស្ថាន​នៅ​សល់​តែ​ប៉ុន្មាន​ថ្ងៃ​ទៀត​ប៉ុណ្ណោះ ហើយ​ការ​ជម្លៀស​ប្រជាជន​ដែល​អស់សង្ឃឹម​កំពុងតែ​ជិត​អស់​ពេលវេលា​ហើយ​ដែរ​។​ ​ក្រុម​តា​លី​បង់​បាន​ជួប​ជាមួយ​ទូរទស្សន៍ Sky News នៅ​ទីក្រុង​ដូ​ហា ដើម្បី​ពិភាក្សា​អំពី​អ្វី​ដែល​នឹង​កើតឡើង​បន្ទាប់​ និង​បាន​ចេញ​ការព្រមាន​យ៉ាង​ច្បាស់​អំពី​ការ​ដក​កងទ័ព​ចេញពី​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​។​

អ្នកនាំពាក្យ​ក្រុម​តា​លី​បង់​ លោក​វេជ្ជបណ្ឌិត Suhail Shaheen បាន​និយាយ​ថា វា​ជា​ខ្សែបន្ទាត់​ក្រហម​។ ប្រធានាធិបតី Biden បាន​ប្រកាស​ថា ​នៅ​ថ្ងៃ​ទី​៣១ ខែ​សីហា ពួកគេ​នឹង​ដក​កងកម្លាំង​យោធា​រប​ស់​ខ្លួន​ទាំងអស់​ចេញ ដូច្នេះ​ប្រសិនបើ​ពួកគេ​ពន្យារពេលនោះ​មាន​ន័យថា ពួកគេ​កំពុង​ពន្យារពេល​កាន់កាប់​ស្រប​ពេល​ដែល​មិន​ចាំ​បាច់​សោះ​នោះ។​ ​លោក​បាន​បន្ថែម​ថា​ “ប្រសិនបើ​សហរដ្ឋអាមេរិក ​ឬ​ចក្រភព​អង់គ្លេស​ស្វែងរក​ពេលវេលា​បន្ថែម​ ដើម្បី​បន្ត​ការ​ជម្លៀស ចម្លើយ​គឺ​មិនបាន ឬ​នឹង​ជួប​ផលវិបាក​មិន​ខាន​។ វា​នឹង​បង្កើត​ការ​មិន​ទុក​ចិត្ត​គ្នា​រវាង​យើង​។ ប្រសិនបើ​ពួកគេ​មានបំណង​បន្ត​ការ​កាន់​កាប់ ​វា​នឹង​បង្ក​ឱ្យ​មាន​ប្រតិកម្ម​។

​អ្នកនាំពាក្យ​ក្រសួងការពារជាតិ​អាមេរិក លោក John Kirby បាន​និយាយ​ថា ​ពួក​លោក​ក៏បាន​ឃើញ​សេចក្ដី​ថ្លែង​ការណ៍ដែល​ក្រុម​តា​លី​បង់​បាន​ចេញ និយាយ​ពី​កាលកំណត់​ថ្ងៃ​ទី​៣១​ ខែ​សីហា​ដែរ​។ ​គោលបំណង​របស់​ពួក​លោក ​គឺ​ចង់​បញ្ជូន​មនុស្ស​ចេញពី​អា​ហ្វ​ហ្គា​នី​ស្ថាន​ឲ្យ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ​ហើយ​ពួក​លោក​នឹង​មិន​សម្រាក​ទេ លុះ​ត្រា​ការងារ​ជោគជ័យ​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm