
នៅថ្ងៃព្រហស្បតិ៍នេះ ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានជួបពិភាក្សាការងារជាមួយប្រធានាធិបតីស្តីទី អ៊ីរ៉ង់លោក Mohammad Mokhber នៅក្រៅកិច្ចប្រជុំកំពូលអង្គការសហប្រតិបត្តិការសៀងហៃ នៅទីក្រុង Astana ប្រទេសកាហ្សាក់ស្ថាន ។
យោងតាមការអះអាងរបស់ក្រសួងការបរទេសរុស្ស៊ី បានឲ្យដឹងថា ទីក្រុងម៉ូស្គូ និងទីក្រុងតេអេរ៉ង់ បានចរចាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការទ្វេភាគីទូលំទូលាយ ដែលឆ្លុះបញ្ចាំងពីការកើនឡើងមិនធ្លាប់មានពីមុននៅក្នុងទំនាក់ទំនងទ្វេភាគីរបស់ពួកគេ ។
លោក Putinនិយាយថា លោកចង់បង្ហាញថា យុទ្ធសាស្រ្តរបស់ពួកយើង គឺយុទ្ធសាស្រ្តរបស់រុស្ស៊ី និងអ៊ីរ៉ង់ជុំវិញបញ្ហាសំខាន់ៗនៃរបៀបវារៈអន្តរជាតិ ស្ទើតែស្របគ្នាទាំងស្រុង ។
ដោយឡែកលោក Mohammad និយាយដែរថា វាច្បាស់ក្រឡែតថា ទំនាក់ទំនងយុទ្ធសាស្រ្តរវាងប្រទេសពួកយើង បានបង្អាក់ទាំងស្រុងដល់តុល្យភាពកម្លាំងសកល ៕