
រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មលោក Ahn Duk-geun បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ក្រសួងមានផែនការផ្តល់ហិរញ្ញប្បទានពាណិជ្ជកម្មចំនួន ២,៧ សែនកោដិវ៉ុន (១,៩៤ពាន់លានដុល្លារ) សម្រាប់ការនាំចេញឧបករណ៍អគ្គិសនី ដើម្បីជំរុញវិស័យនេះ ជាយន្តការកំណើនថ្មីមួយ។
លោក Ahn បានប្រកាសពីផែនការនេះ ក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់លោក ទៅកាន់ទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុន HD Hyundai Electric Co. ក្នុងទីក្រុង Seongnam ភាគខាងត្បូងនៃទីក្រុងសេ អ៊ូល ដើម្បីពិភាក្សាអំពីវិធីគាំទ្រដល់ឧស្សាហកម្មឧបករណ៍អគ្គិសនី។ នេះបើយោងតាមក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និងថាមពល។
ដំណើរទស្សនកិច្ចនេះ បានកើតឡើង នៅពេលដែលរដ្ឋាភិបាល បាននិងកំពុងព្យាយាមកំណត់យុទ្ធសាស្រ្ត ដើម្បីដោះស្រាយតម្រូវការអគ្គិសនី ដែលកំពុងកើនឡើង នៅក្នុងឧស្សាហកម្មផ្សេងៗ បន្ទាប់ពីការរីកដុះដាលនៃសេវាកម្មបញ្ញាសិប្បនិមិ្មត ដែលនាំឲ្យអាជីវកម្មនានា ឈានទៅរកការពង្រីកមជ្ឈមណ្ឌលទិន្ន ន័យ។