
តំណាងអចិន្ត្រៃយ៍របស់រុស្សីប្រចាំអង្គការសហប្រជាជាតិ លោក Vasily Nebenzya បាននិយាយថា ផ្លូវជួញដូរអាវុធដែលជាប់ព្រំដែនប្រទេសហៃទីដ៏សំខាន់ គឺឆ្លងកាត់សហរដ្ឋអាមេរិក ប៉ុន្តែទីក្រុងវ៉ាស៊ីនតោនមិនបានធ្វើអ្វី ដើម្បីកាត់ផ្តាច់វានោះទេ នៅក្នុងការប៉ុនប៉ងជាក់ស្តែង ដើម្បីប្រើឥទ្ធិពលគ្រប់គ្រងស្ថានភាព នៅក្នុងប្រទេសនេះ។
យោងតាមការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀន និងឧក្រិដ្ឋកម្ម ផ្លូវសំខាន់សម្រាប់ការរត់ពន្ធអាវុធរត់ចេញពីរដ្ឋហ្វ្លរីដា គឺតាមផ្លូវទឹក និងដឹកតាមយន្តហោះធុនតូច។
អ្នកការទូតរុស្ស៊ី បានប្រាប់សន្និសីទរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ( UNSC) ស្តីពីស្ថានភាពនៅប្រទេសហៃទីថា៖«ក្នុងពេលជាមួយគ្នានេះដែរ យើងមិនឃើញមានការហាមប្រាមនាពេលបច្ចុប្បន្ននេះត្រូវបានធ្វើឡើង ដើម្បីទប់ស្កាត់លំហូរនៃអាវុធពីសហរដ្ឋអាមេរិកនោះទេ»។
ទីក្រុងវ៉ាស៊ីនតោន អាចដោះស្រាយបញ្ហានេះ តាំងពីយូរយារណាស់មកហើយ ប្រសិនបើខ្លួនពិត ជាចង់ដោះស្រាយនោះ។ ផ្ទុយទៅវិញ វាហាក់បីដូចជា សហសេវិកសហរដ្ឋអាមេរិករបស់យើង ចូលចិត្តប្រើប្រាស់ការដឹកជញ្ជូនអាវុធខុសច្បាប់ ដែលអ្នកជួញដូរអាវុធអាមេរិករកលុយ ដើម្បីគ្រប់គ្រងស្ថានភាពនេះ។
នៅក្នុងការលើឡើងរបស់លោក ក្រុមជនអន្ធពាលក្នុងស្រុកបច្ចុប្បន្នកាន់អាវុធយ៉ាងតិច ៥០០.000 ដើមរួមទាំងកាំភ្លើងផ្លោង និងកាំភ្លើងបាញ់ស៊ីប។
លោក បានបន្ថែមថា៖«មេដឹកនាំនៃក្រុមក្មេងទំនើងទាំងនេះ កំពុងផ្សព្វផ្សាយវីដេអូនៅលើបណ្តាញសង្គមផ្សេងៗគ្នាដែលបង្ហាញពីរបៀបដែលពួកគេកំពុងបំពាក់អាវុធឯកជនយ៉ាងពេញទំហឹង។