
សេវាសារព័ត៌មានរបស់ក្រសួងនេះ បានប្រាប់សារព័ត៌មាន TASS ថា ក្រសួងគ្រប់គ្រងស្ថានភាពគ្រាអាសន្នរបស់រុស្ស៊ី បានបញ្ជូនជំនួយមនុស្សធម៌ចំនួន ៣០តោនទៀត ទៅចែកជូនដល់ប្រជាជន នៅតំបន់ហ្កាហ្សាស្ទ្រីប។
ក្រសួងបាននិយាយថា៖«យន្តហោះ Il-76 បានចុះចតនៅអាកាសយានដ្ឋាន El Arish ។ យន្តហោះនោះ ផ្ទុកនូវគ្រឿងឧបភោគបរិភោគ ដែលមានទម្ងន់សរុបជាង ៣០តោន»។
ជំនួយនេះ នឹងត្រូវប្រគល់ទៅឲ្យអង្គការសង្គមអឌ្ឍចន្ទក្រហមអេហ្ស៊ីប មុនពេលបញ្ជូនទៅតំបន់ហ្កាហ្សាស្ទ្រីប។
សរុបមក រុស្ស៊ីបានបញ្ជូនជើងហោះហើរចំនួន ២៨ជើង ជាមួយនឹងជំនួយជាង៧០០តោនដែលរួមមានស្បៀងអាហារ ឱសថ សម្លៀកបំពាក់ និងសម្ភារៈចាំបាច់ផ្សេងទៀត ចាប់តាំងពីការចាប់ផ្តើមបេសកកម្មមនុស្សធម៌របស់ខ្លួន។