
រូបភាពវីដេអូឃ្លីបថតបាននៅភ្នំ Long ប្រទេសចាម៉ៃកា ឃើញព្យុះសង្ឃរា Beryl បោកបក់ឆ្លងកាត់ប្រទេសមួយនេះ ជាមួយនឹងខ្យល់បក់ និងភ្លៀងធ្លាក់ខ្លាំង ។
ព្យុះកំណាចមួយនេះ បណ្តាលឲ្យមានទឹកជំនន់ និងកាត់ផ្តាច់ចរន្តអគ្គិសនីផងដែរ នៅប្រទេសចាម៉ៃកា បន្ទាប់ពីបោកបក់ឆ្លងកាត់កោះជាច្រើននៅតំបន់ការ៉ាអ៊ីប កាលពីរយៈពេល ២ថ្ងៃមុន ។
សេវាកម្មឧតុនិយមចាម៉ៃកា និយាយនៅលើបណ្តាញព័ត៌មានសង្គម Xថា ស្របពេលព្យុះ Beryl បោកបក់ចេញពីប្រទេសចាមៃកានៅព្រឹកថ្ងៃព្រហស្បតិ៍ ប្រទេសកោះមួយនេះ បានបញ្ឈប់ការប្រកាសអាសន្នព្យុះសង្ឃរា ប៉ុន្តែពួកគេនៅបន្តឃ្លាំមើលទឹកជំនន់ ។
អាកាសយានដ្ឋានធំរបស់ចាម៉ៃកា បានបិទ ហើយដងផ្លូវលែងមានការធ្វើចរាចរណ៍ ក្រោយលោកនាយករដ្ឋមន្រ្តី Andrew Holness ចេញបំរាមគោចរសម្រាប់ថ្ងៃពុធ និងបន្តដល់ថ្ងៃព្រហស្បតិ៍ ខណៈស្ថានភាព្យុះនៅតែមាន ៕