
នៅថ្ងៃព្រហស្បតិ៍នេះ ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានជួបសំណេះសំណាលការងារជាមួយព្រះមហាក្សត្រកាតា គឺព្រះអង្គម្ចាស់ Sheikh Tamim ibn Hamad Al Thani នៅក្រៅកិច្ចព្រមព្រៀងអង្គការសហប្រតិបត្តិការសៀងហៃ ក្នុងទីក្រុង Astana ប្រទេសកាហ្សាក់ស្ថាន ។
លោក Putin បានថ្លែអំណរគុណកាតា សម្រាប់ជំនួយមនុស្សធម៌របស់ពួកគេ ក្នុងការដោះស្រាយវិបត្តិអ៊ុយក្រែន ។
លោក Putin និយាយថា សម្រាប់វត្តមានដ៏ខ្ពង់ខ្ពស់របស់ព្រះអង្គ ខ្ញុំចង់ថ្លែងអំណរគុណផងដែរដល់កិច្ចខិតខំរបស់ព្រះអង្គ ដែលមានគោលដៅដោះស្រាយបញ្ហាមនុស្សធម៌លើកឡើង ពាក់ព័ន្ធនឹងវិបត្តិអ៊ុយក្រែន ។
លោកបន្តថា តាមរយៈការសម្របសម្រួលរបស់ព្រះអង្គ ទើបអាចធ្វើឲ្យក្មេងៗទាំងនៅរុស្ស៊ី និងនៅអ៊ុយក្រែន អាចវិលត្រឡប់ទៅជួបជុំក្រុមគ្រួសារជាទីស្រលាញ់របស់ពួកគេវិញ ៕