
ជនប៉ាឡេស្ទីន បានស្វែងរកទ្រព្យសម្បត្តិរបស់ពួកគេនៅក្រោមកម្ទេចកម្ទី ស្ថិតនៅទីក្រុង Khan Younis តំបន់ហ្កាហ្សា បន្ទាប់ពីការវាយប្រហាររបស់អ៊ីស្រាអែលមកលើសាលារៀនអង្គការសហប្រជាជាតិដែលផ្តល់ជាទីជម្រកដល់មនុស្សជម្លៀសខ្លួន ។
ការវាយប្រហារនេះ បានកើតមានឡើង ស្របពេលកើតមានសញ្ញាថ្មីនៃការស្វែងរកបទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ ក្នុងសង្រ្គាមរយៈពេល ៩ខែនៅតំបន់ហ្កាហ្សាស្រ្ទីប ។
ក្រោយកិច្ចខិតខំផ្នែកការទូតអស់រយៈពេលជាច្រើនសប្តាហ៍ ក្រុមអ្នកសម្របសម្រួលមកពីអេហ្ស៊ីប និងកាតា បានផ្តល់ការឆ្លើយតបដែលទទួលបានពីក្រុមហាម៉ាស់ចំពោះសំណើរបទឈប់បាញ់ ដែលរួមទាំងការដោះលែងចំណាប់ថ្នូរនៅតំបន់ហ្កាហ្សា និងបទឈប់បាញ់នៅដែនដីប៉ាឡេស្ទីនបិទច្រកមួយនេះ ។
ការិយាល័យរបស់នាយករដ្ឋមន្រ្តីលោក Benjamin Netanyahu និយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា អ៊ីស្រាអែល កំពុងសិក្សាលើឯកសារទាំងនេះ ៕