អ្នកជំនាញ UN ព្រមានពីការលេចឡើងនូវ «អំពើហិង្សាប្រល័យពូជសាសន៍» នៅសហភាពមីយ៉ាន់ម៉ា

2024/07/05 02:36:08 am        211

អ្នកជំនាញអង្គការសហប្រជាជាតិ (UN) នៅថ្ងៃព្រហស្បតិ៍ (ទី៤ ខែកក្កដា) បានព្រមានថា រដ្ឋ Rakhine របស់សហភាពមីយ៉ាន់ម៉ា កំពុងប្រឈមមុខនឹងស្ថានភាពដ៏គួរឲ្យភ័យខ្លាចស្រដៀងនឹងការឆ្ពោះទៅរក «អំពើហិង្សាប្រល័យពូជសាសន៍» កាលពី ៨ឆ្នាំមុន ប្រឆាំងនឹងជនជាតិភាគតិចរ៉ូហ៊ីងយ៉ា ដែលត្រូវបានធ្វើទុក្ខបុកម្នេញ។

ដោយថ្លែងនៅឯក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់ UN លោក Thomas Andrews អ្នករាយការណ៍ពិសេសស្តីពីស្ថានការណ៍នៅមីយ៉ាន់ម៉ា បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះព្រឹត្តិការណ៍ថ្មីៗ នៅក្នុងតំបន់ភាគខាងលិច។

លោក Andrews បាននិយាយថា៖ «ស្ថានភាពនៅក្នុងរដ្ឋ Rakhine ដែលរបបយោធា កំពុងបាត់បង់ទឹកដីយ៉ាងឆាប់រហ័សទៅក្នុងដៃរបស់កងទ័ព Arakan នោះ គឺគួរឲ្យភ័យខ្លាចខ្លាំងណាស់។ សម្រាប់ប្រជាជនរ៉ូហ៊ីងយ៉ា ដែលត្រូវបានជិះជាន់ រើសអើង កេងប្រវ័ញ្ច និងជាប់ខ្លួននៅក្នុងចំណោមភាគី ដែលមានសង្រ្គាមនឹងគ្នា ស្ថានការណ៍នោះបានឆ្លុះបញ្ចាំងពីការឈានទៅរកអំពើហិង្សាប្រល័យពូជសាសន៍ ក្នុងឆ្នាំ២០១៦ និងឆ្នាំ២០១៧»។

គួរបញ្ជាក់ថា ការប៉ះទង្គិចគ្នាបានធ្វើឲ្យរដ្ឋ Rakhine មិនមានភាពស្ងប់សុខនោះឡើយ ចាប់តាំងពីកងទ័ព Arakan (AA) បានវាយប្រហារកងកម្លាំងសន្តិសុខ ក្នុងខែវិច្ឆិកា។ យុទ្ធជនរបស់ AA បានដណ្តើមយកទឹកដីជាច្រើនកន្លែង ដោយដាក់សម្ពាធលើរបបយោធា ដែលប្រយុទ្ធជាមួយគូអរិនៅកន្លែងផ្សេងទៀត៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm