ភ្នំពេញ៖មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនបានរៀបចំកិច្ចប្រជុំឆ្លងសេចក្ដីព្រាងរបាយការណ៍ស្តីពីការបូកសរុបលទ្ធផលការងារប្រចាំខែមិថុនានិងលើកទិសដៅការងារប្រចាំខែកក្កដាសម្រាប់ឆ្នាំ២០២៤ផ្សព្វផ្សាយផែនការប្រយុទ្ធប្រឆាំងគ្រឿងញៀននិងណែនាំចរន្តការឯកសារពាក់ព័ន្ធនានារបស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នាថ្ងៃព្រហស្បតិ៍ទី០៤ខែកក្កដាឆ្នាំ២០២៤នេះ។
កិច្ចប្រជុំនេះរៀបចំឡើងក្រោមអធិបតីភាពឯកឧត្តមឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនដោយមានការអញ្ជើញចូលរួមពីអនុប្រធានកណ្ដាលនគរបាលយុត្តិធម៌នាយករងមន្ទីរនាយការិយាល័យនាយរងការិយាល័យជាមន្ត្រីនគរបាលយុត្តិធម៌នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន៕ អត្ថបទ៖ កុម្ភះ








